ព័ត៌មានជាតិ
គ្រឿងរណ្ដាប់សែនទទួលទេវតាលក់ដាច់ច្រើន ធ្វើឱ្យអាជីវករសប្បាយចិត្ត
បងប្អូនអាជីវករលក់រណ្តាប់សែនទទួលទេវតា និងលក់គ្រឿងតុបតែងផ្ទះសប្បាយចិត្ត និងទទួលបានប្រាក់ចំណេញលើសឆ្នាំកន្លងទៅ។
លោកយាយ គួន ហៀង ជាអាជីវករលក់គ្រឿងតុបតែងផ្ទះបានឲ្យដឹងថា ឆ្នាំនេះអាជីវករសឹងគ្រប់រូបនៅផ្សារច្បារអំពៅសប្បាយចិត្តខ្លាំងជាងរាល់ឆ្នាំព្រោះសម្បូរម៉ូយមកកម្ម៉ង់ទិញគ្រឿងតុបតែងផ្ទះ និងគ្រឿងរណ្តាប់ទទួលទេវតាដូចជា បាយសី ស្លាធម៌ និងរណ្តាប់សែនច្រើនមុខទៀត។

លោកយាយបន្តថា ឆ្នាំនេះលក់ដាច់ខ្លាំងគឺដោយសារឆ្នាំនេះនៅតាមទីអារាម សាលារៀន ក្រសួងមន្ទីរ ក្រុមហ៊ុនឯកជន ពិសេស តាមបណ្តាអង្គភាពរដ្ឋសុទ្ធសឹងរៀបចំធ្វើពិធីសង្ក្រានឆ្នាំថ្មីសឹងគ្រប់កន្លែងទាំងអស់ខុសប្លែករាល់ឆ្នាំ។
ដោយឡែកបងស្រី ហុក គឹមសៀន ដែលទទួលធ្វើបាយសី និងគ្រឿងរណ្តាប់សម្រាប់សែនបាននិយាយថា ឆ្នាំនេះបងស្រីធ្វើសឹងមិនទាន់ឲ្យអ្នកកម្ម៉ង់ទិញនៅតាមបណ្តាផ្សារពិសេសទីអារាមព្រោះខុសប្លែករាល់ឆ្នាំច្រើនតែតុបតែងតាមផ្ទះហើយឆ្នាំនេះស្រាប់តែរៀបពិធីទទួលទេវតាគ្រប់បណ្តាស្ថាបនរដ្ឋ និងឯកជនដោយទាំងសាលារដ្ឋ និងឯកជនទៀតផង។

បើតាមការអះអាងពីលោក គ្រី ហ៊ុច អនុប្រធានផ្សារច្បារអំពៅបានឲ្យដឹងថា ឆ្នាំនេះបងប្អូនអាជីវករលក់ដូរក្នុងផ្សាររីករាយនិងលក់ដូរដាច់មិននឹកស្មានទាល់តែសោះ។
អ្វីដែលបងប្អូនអាជីវករលោកពេញចិត្តគឺរបស់របរដែលលក់ដាច់លើសលុបគឺសុទ្ធសឹងជាគ្រឿងរណ្តាប់សែនដែលប្រជាពលរដ្ឋខ្មែរយើងលោកឆ្នៃប្រឌឹតធ្វើលក់ដោយពុំចាំបាច់នាំចូលពីក្រៅប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក៏បងប្អូនអាជីវករពុំលក់តម្លើងថ្លៃដែលធ្វើឲ្យម៉ូយនាំគ្នាមកកុំម្ម៉ង់ទិញដោយពុំចាំបាច់តថ្លៃតឹងសសៃករ នោះ៕

អត្ថបទ៖នរា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក