Connect with us

ព័ត៌មានជាតិ

អាជីវករ៖ ឆ្នាំនេះកាំភ្លើងជ័របាញ់ទឹកនាំមកចូលមកពីចិន និងលក់ដាច់ច្រើន

បានផុស

នៅ

បងប្អូនអាជីវករលក់ដូរតាមផ្ទះបាននិយាយថា ពួកគាត់បានទិញកាំភ្លើងជរ័បាញ់ទឹក​សម្រាប់ក្មេងៗ​ លេងនារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះសុទ្ធសឹងនាំចូល​ពីប្រទេសចិន​ទាំងអស់ ខុសប្លែកពីរាល់ឆ្នាំនាំចូលពីប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជីវករ ហុង នាង ដែលកំពុងលក់ដូរក្នុងផ្សារច្បារអំពៅបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣​ នេះក្រុម​ឈ្មួញបាននាំចូលកាំភ្លើងបាញ់ទឹកមកពីប្រទេសចិនហើយគុណភាពល្អជាងវៀតណាម និងមានតម្លៃថោកជាងវៀតណាម។

ខុសប្លែកពីផាវអុជទទួលទេវតាចិន និងវៀតណាមវិញគឺឈ្មួញនាំចូលពីប្រទេសវៀតណាម។ ចំពោះការទប់ស្កាត់លេងជះទឹកវិញគឺអាជ្ញាធរមិនទាន់ហាមឃាត់ការលក់ដូរកាំភ្លើងបាញ់ទឹកនេះនៅឡើយទេ។ ដោយឡែកផាវវិញគឺអាជ្ញាធរហាមឃាត់ដាច់ខាតតែម្តងហើយកាំភ្លើងបាញ់ទឹកនេះបច្ចុប្បន្នលក់ដាច់ណាស់។

​ចំពោះអាជីវករលក់កាំភ្លើងបាញ់ទឹកនៅផ្សារចាក់អង្រែក្រោមអ្នកស្រី ធួន នារី បានប្រាប់ថា​ ពួកគាត់​ទទួល​ទិញកាំភ្លើងបាញ់ទឹកនៅផ្សារអូរឡាំពិកគឺប្រភេទ​ធុនធំតម្លៃ ៨ ម៉ឺនរៀល​ ហើយយកមក​លក់​ឲ្យម៉ូយបានតម្លៃ ១០ ម៉ឺនរៀល។ចំណែកកាំភ្លើងប្រភេទធុនធំនេះពីឆ្នាំទៅថ្លៃរហូត ១៦ ម៉ឺនរៀល ដែលនាំចូលពីប្រទេសវៀតណាម។

អាជីវករ តុង ប៉ាងសុង ជាអាជីវករនាំចូលទំនិញ (ឈ្មួញកណ្តាល) បានអះអាងថា ទំនិញគ្រឿងជរ័​សម្រាប់ក្មេងលេងក្នុងចំណោមកាំភ្លើងបាញ់ទឹកនេះគឺគាត់ទិញមកពីពាណិជ្ជករជនជាតិចិន ដែល​យកមកលក់ដល់ហាងរបស់គាត់ហើយមានការនាំចូលត្រឹមត្រូវ។ ហើយទំនិញនេះគឺទទួលបានការពេញនិយមពីសាខាតាមបណ្តាខេត្តក្រុង។

អ្វីដែលពួកគាត់ជាអាជីវករសប្បាយ​ចិត្តគឺព្រោះតែបានចំណេញច្រើនព្រោះបងប្អូនប្រជាពលរដ្ឋ​លោកទិញយកទៅឲ្យកូនចៅប្រើប្រាស់ស្របពេលដែលរដូវក្តៅដូចសព្វថ្ងៃនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៩ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម