Connect with us

ព័ត៌មានជាតិ

ដើមឈើ​ធំៗ​ មានអា​យុ​កាល​រាប់រយឆ្នាំនៅ​លើសួន​កា​ណា​ឌីយ៉ា ត្រូ​វបា​នអាជ្ញាធរលះមែកកែលម្អ​​

បានផុស

នៅ

អនុវត្តតាម​ការណែនាំ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​នៃ​មន្ទីរ​សា​ធារ​ណ​ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក ​សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​១៨ មករា​នេះ​ បាននឹង​កំពុង​ធ្វើ​សកម្មភាព​កាត់​និង​លះ​មែកឈើ​ធំៗ​តាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស លើ​សួន​កាណា​ឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង ក្នុង​ខណ្ឌដូនពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​សំ សាមុត បានឲ្យ​ដឹង​នៅ​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​១៨ មករា​នេះ​ថា ដើម​ឈើធំៗ​នៅ​សួន​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​នេះ​ មាន​ចំនួន​១០៥​ដើម ហើយ​ក្នុង​ចំនួន​នេះ​មាន​ដើម​គ្រាប់បែក​ ឬ​ដើម​គីនីន​ចំនួន​ជាង​៤០​ដើម ក្រៅ​នេះ​មាន​ដើម​គគី ឥន្ទ​នាល​និង​ឈើទាល ។​ ដើមឈើ​ធំៗ​និង​ចាស់ៗ​មាន​ចំ​នួន​៥០​ដើម ដែ​លមាន​អាយុកាល​រាប់រ​យឆ្នាំ​ហើយ​។​

លោក​ សំ សាមុត បន្តថា ចំពោះ​សកម្មភាព​ខាងលើនេះ ក្រុមការងារ​ពិតជា​មានការ​លំបាក​ខ្លះដោយ​សារតែ​យើង​ឡើង​កាប់​មួយ​មែក​ម្តង​ ជាមួយនិង​ការ​ចងខ្សែ​ទម្លាក់​មកក្រោម មួយ​មែក​ម្តងៗ​ផងដែរ ព្រោះតែ​ខ្លាច​ខូច​ថ្នល់​និង​កា​រឺ​ឡា​។ ការងារ​នេះ​នឹង​ប្រើប្រាស់​ពេលវេលា​យូ​បន្តិច ដូច្នេះហើយ លោក​សូម​ការយោគយល់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវ​នេះ ។​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី​ ក្រុមការងារ​នឹង​សម្រុក​ធ្វើការ​ងារ​នេះ​ឲ្យបាន​រួចរាល់​មុន​គម្រោង​ដែរ​បាន​គ្រោងទុក​។​

គួរ​បញ្ជាក់​ថា លោក ​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ កាល​ថ្ងៃ​ទី​១២​ខែ​មករា ​​ឆ្នាំ​២០២១កន្លង​មកនេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យមើល​ស្ថានភាព​ដើមឈើ​៣ដើម​ដែល​ត្រូវ​កាប់​ចេញ​នោះ លោក​​ឃួ​ង ស្រេង​មិនអោយ​កាប់​ចេញ​នោះទេ ដោយ​តម្រូវអោយ​កាត់​និង​លះ​មែក​ជា​មួយនឹង​ការធ្វើ​ទម្រ​ទប់​ដើម​ផងដែរ ។​ បន្ថែម​ពីលើ​នេះ​ទៀត កាលពី​ថ្ងៃ​ទី​១៥​ ខែមករា នេះ​ដែរ​ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ក៏បាន​សេច​ក្តីជូនដំណឹង​ជុំវិញ​កា​រតាត់​លះ​មែកឈើ​នេះ​ផងដែរ ដោយ​ក្រុម​ការ​ងារ​នឹង​ប្រើប្រាស់​រយៈពេល​១​ខែ​។​

យោ​ងតា​ម​សេច​ក្តីជូនដំណឹង​នេះ​ បា​នអោយដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឲ្យបាន​ជ្រាបថា​ ដើមឈើ​ធំៗ​នៅ​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួន​ស មាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ដុះ​មែក​ឈើ​ស៊ុបទ្រុប​ដែល​ធ្វើឲ្យដើម​មិនអាច​ទ្រទ្រង់បាន រដ្ឋបាលរាជធានី​ភ្នំពេញ​បា​នឲ្យមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​លះ​មែក​ឈើ​មួយចំនួន​ចេញ ព្រមទាំង​បន្ត​ថែទាំ​និង​រក្សាទុក​ដើម​ឈើ​ធ្វើ​ទម្រ​ទប់​ដើម ដោយ​ចំណាយពេល​អនុវត្ត​ការងារ​រយៈពេល០១​ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ តទៅ​។​

ដើម្បីឲ្យការងារ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ខាងលើ​បើ​មិនមាន​ការចាំបាច់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រោះ​ដោយ​សារ​ក្រុមការងារ ត្រូវ​ប្រើប្រាស់​ឧបករណ៍​សម្រាប់​កាត់​មែកឈើ និង​រថយន្ត​ធុន​ធំ​ដែល​អាច​បង្ក​ការកកស្ទះ​ចរាចរណ៍​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម