ព័ត៌មានជាតិ
ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំនៅលើសួនកាណាឌីយ៉ា ត្រូវបានអាជ្ញាធរលះមែកកែលម្អ
អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ មករានេះ បាននឹងកំពុងធ្វើសកម្មភាពកាត់និងលះមែកឈើធំៗតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។
លោក សំ សាមុត បានឲ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ១៨ មករានេះថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះ មានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែក ឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគី ឥន្ទនាលនិងឈើទាល ។ ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។
លោក សំ សាមុត បន្តថា ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារពិតជាមានការលំបាកខ្លះដោយសារតែយើងឡើងកាប់មួយមែកម្តង ជាមួយនិងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា។ ការងារនេះនឹងប្រើប្រាស់ពេលវេលាយូបន្តិច ដូច្នេះហើយ លោកសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារនឹងសម្រុកធ្វើការងារនេះឲ្យបានរួចរាល់មុនគម្រោងដែរបានគ្រោងទុក។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី១២ខែមករា ឆ្នាំ២០២១កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើ៣ដើមដែលត្រូវកាប់ចេញនោះ លោកឃួង ស្រេងមិនអោយកាប់ចេញនោះទេ ដោយតម្រូវអោយកាត់និងលះមែកជាមួយនឹងការធ្វើទម្រទប់ដើមផងដែរ ។ បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥ ខែមករា នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានសេចក្តីជូនដំណឹងជុំវិញការតាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ។
យោងតាមសេចក្តីជូនដំណឹងនេះ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ដើមឈើធំៗនៅបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស មានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឲ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញបានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។
ដើម្បីឲ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍៕
អត្ថបទ ៖ ស្រីរ័ត្ន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ