Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងថៃ ជួយសម្រួលការកកស្ទះពលករខ្មែរដែលសម្រុកចូលស្រុក

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ កំពុងសហការគ្នាដោះស្រាយបញ្ហាកកស្ទះជាបន្ទាន់របស់ពលខ្មែរ ដែលធ្វើការនៅប្រទេសថៃ និងសម្រុកមកស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមការប្រកាសឲ្យដឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ដើម្បីកុំឱ្យពលករចំណាកស្រុកខ្មែរមានការកកស្ទះ និងរងចាំយូរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក អាជ្ញាធរកម្ពុជា និងថៃ បានជួយជាសោះស្រាយបញ្ហាទាំងនេះ ដើម្បីសម្រួលដល់ការវិលត្រឡប់មកស្រុកកំណើតវិញរបស់ប្រជាជនខ្មែរ នៅថ្ងៃទី១០ ខែមេសានេះ។ ការសហការសម្របសម្រួលរបស់ភាគីទាំង២ ធ្វើឡើងបន្ទាប់ពីនៅព្រំដែនប៉ោយប៉ែត មានការកកស្ទះមនុស្សជាច្រើន ព្រោះថាប្រជាជនខ្មែរ ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ បានសម្រុកមកកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣។

រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចាក់ថា បញ្ហាដែលនាំឱ្យមានមនុស្សកកស្ទះនៅតំបន់ច្រកទ្វារព្រំដែនប៉ោយប៉ែត គឺព្រោះតែប្រជាជនកំពុងអង្គុយរង់ចាំពិនិត្យបំពេញបែបទនៅខាងទឹកដីថៃ មុននឹងឆ្លងមកទឹកដីកម្ពុជា។ ចំណែក ខាងសមត្ថកិច្ចកម្ពុជា ក៏បានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធី ធ្វើយ៉ាងណាសម្រួលដល់ប្រជាជនខ្មែរដែលមកពីប្រទេសថៃឆាប់បានទៅស្រុកកំណើតរបស់ខ្លួនផងដែរ។

រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ប្រភពដដែលក៏បានបញ្ជាក់បន្ថែមថា ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ជាខេត្តសម្ព័ន្ធមេត្រីភាពគ្នា នៅពេលដែលមានបញ្ហាអ្វីមួយ តែងតែជួយគ្នា សហការសម្របសម្រួលគ្នាទៅវិញដោះស្រាយបញ្ហាផ្សេងៗឱ្យបានល្អ និងដើម្បីប្រទេសជាតិទាំងសងខាងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា១៤ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកវិភាគ៖ ក្រុមប្រឆាំងនៅក្រៅប្រទេស គប្បីជួយស្វែងរកទីផ្សារសម្រាប់កសិផល ជាជាងអង្គុយតែរិះគន់

Sokha Hotels

ព័ត៌មានពេញនិយម