ព័ត៌មានជាតិ
ក្រុមហ៊ុន Cambodia Securities Plc និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Cinda’s រួមគ្នាបង្កើតគម្រោងវិនិយោគ
ក្រោមការធ្វើជាសាក្សីរបស់ផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ Cambodia Securities Plc បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការជាមួយក្រុមហ៊ុន Cinda Plunkett International Capital Management Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Cinda ដើម្បីរួមគ្នាបង្កើតគម្រោងវិនិយោគ។ នេះជាកិច្ចសហប្រតិបត្តិការលើកដំបូង នៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុចិនដ៏ធំមួយ។ ខណៈក្រុមហ៊ុន China Cinda គឺជាសហគ្រាសហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសចិន។ Cinda International Holdings Limited (“Cinda International”, លេខកូដភាគហ៊ុន HKEX: 111) គឺជាស្ថាប័នសេវាកម្មហិរញ្ញវត្ថុដែលគ្រប់គ្រងដោយប្រយោលដោយក្រុមហ៊ុន China Cinda Asset Management Co., LTD. (“China Cinda”) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធកាន់កាប់ភាគហ៊ុន 78.67% របស់ខ្លួន គឺ Cinda Securities Co., LTD។

ក្រុមហ៊ុន Cambodia Securities Plc បង្កើតគម្រោងវិនិយោគដំបូងនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងមូលធនកម្ពុជា។
លោក TENG CHENG YUEH នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Securities Plc មានប្រសាសន៍ថា វិសាលភាពវិនិយោគ នៃគម្រោងវិនិយោគនេះ នឹងផ្តោតជាសំខាន់លើក្រុមហ៊ុនដែលមិនបានចុះបញ្ជីល្អប្រសើរនៅក្នុងប្រទេសកម្ពុជា បង្កើតគម្រោងវិនិយោគ និងហិរញ្ញវត្ថុផ្ទាល់សម្រាប់ប្រទេសកម្ពុជា និងបញ្ចូលបណ្ដាញហិរញ្ញវត្ថុថ្មីៗសម្រាប់ក្រុមហ៊ុន។ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ត្រូវបានកម្រិតដោយការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុផ្ទាល់តិចតួច ហើយការផ្តល់ហិរញ្ញប្បទានសាជីវកម្មអាចពឹងផ្អែកតែលើប្រតិបត្តិការជាមួយធនាគារ ដែលជារឿយៗ ត្រូវបានកំណត់ដោយលក្ខខណ្ឌ នៃការផ្តល់ប្រាក់កម្ចីរបស់ធនាគារ ដែលរារាំងលទ្ធភាព នៃការអភិវឌ្ឍចម្រុះ នៃសហគ្រាស ហើយដោយសារតែអាជីវកម្មដែលធ្វើឡើងដោយធនាគារ អាចសម្រាប់តែប្រាក់កម្ចីប៉ុណ្ណោះ វានឹងធ្វើឲ្យដើមទុនរបស់ក្រុមហ៊ុនកើនឡើង ដោយសារអត្រាការប្រាក់ខ្ពស់ ហើយវានឹងមិនអាចប្រើប្រាស់ភាគហ៊ុនសម្រាប់ផ្តល់ហិរញ្ញប្បទានបានទេ។ មូលនិធិបណ្ដាក់ទុនរួមគ្នាដែលចេញដោយស្ថាប័នទាំងពីរនេះ នឹងផ្តល់ឱកាសដល់សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញប្បទានសាជីវកម្ម

ទំហំ នៃគម្រោងវិនិយោគនេះលើសពី ២០០ លានដុល្លារអាមេរិក
អគ្គនាយកផ្សារមូលបត្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា នៃក្រុមហ៊ុនទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរនៅក្នុងគម្រោងវិនិយោគនេះចែកចេញជាបីដំណាក់កាល ហើយដំណាក់កាលនីមួយៗមានទំហំមូលនិធិច្បាស់លាស់។ ដំណាក់កាលទី១ នឹងត្រូវបានចេញនៅក្នុងមូលនិធិសាធារណៈរបស់ CSX ហើយទំហំមូលនិធិត្រូវបានកំណត់នៅទំហំ ២០ លានដុល្លារអាមេរិក។ ដំណាក់កាលទី២ នឹងកើនឡើង ៥០ លានដុល្លារទៀត ហើយដំណាក់កាលទី៣ នឹងពង្រីកដល់ជាង ១០០ លានដុល្លារអាមេរិក។ វិសាលភាព នៃការវិនិយោគរបស់វានឹងផ្តោតទៅក្រុមហ៊ុនដែលមិនបានចុះបញ្ជីជាចម្បង ហើយវិធីសាស្ត្រ នៃការវិនិយោគគឺភាគច្រើនជាទម្រង់មូលធន រួមផ្សំជាមួយនឹងមូលបត្របំណុលសាជីវកម្មដែលអាចបំប្លែងបាន ឬការវិនិយោគហិរញ្ញវត្ថុចម្រុះផ្សេងទៀត។ ក្រៅពីអាជ្ញាប័ណ្ណធានាទិញមូលបត្រ Cambodia Securities Plc ក៏មានលទ្ធភាពក្នុងការចុះកិច្ចសន្យាទិញលក់ និងផ្តល់ប្រឹក្សាដល់ក្រុមហ៊ុននានាដែលចង់បោះផ្សាយមូលបត្រជាសាធារណៈផងដែរ។ ដូច្នេះហើយ កិច្ចសន្យាទិញលក់ និងណែនាំក្រុមហ៊ុនឲ្យដំណើរការជាសាធារណៈអាចចាប់ផ្ដើមភ្លាមៗមុន និងក្រោយការវិនិយោគដែលនឹងជាជំនួយកាន់តែច្រើនដល់សហគ្រាស។ ក្រៅពីការដាក់ចេញដើមទុនក៏មានឱកាសចេញផ្សាយជាសាធារណៈក្នុងពេលតែមួយដែរ។ វាក៏នឹងក្លាយជាឧបករណ៍វិនិយោគដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគក្នុងការចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ច។

មូលនិធិអភិវឌ្ឍន៍អចលនទ្រព្យ នឹងត្រូវបានចេញផ្សាយឡើងវិញនាពេលអនាគត
លោក PAN CHUNYUN នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនមូលបត្រកម្ពុជា មានប្រសាសន៍ថា Cambodia Securities Plc មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរួមរបស់ប្រទេសកម្ពុជា។ គម្រោងវិនិយោគនេះ នឹងត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារមូលធនកម្ពុជា ដែលនឹងមិនត្រឹមតែអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជាតាមរយៈមូលនិធិនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឲ្យអ្នកវិនិយោគក្នុងស្រុកទទួលបានអត្ថប្រយោជន៍ពីការគ្រប់គ្រងស្ថាប័នវិនិយោគប្រកបដោយវិជ្ជាជីវៈផងដែរ។ នេះគ្រាន់តែជាជំហានដំបូងឆ្ពោះទៅរកកំណើន និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

បន្ទាប់ពីនេះ យើងគ្រោងនឹងដាក់ចេញនូវមូលនិធិអភិវឌ្ឍន៍អចលនទ្រព្យជាលើកទីពីរ ដើម្បីនាំយកស្ថាប័នបរទេសមកចូលរួមក្នុងការអភិវឌ្ឍគម្រោងដីធ្លី និងអចលនទ្រព្យ ដែលមានតម្លៃទាបនៅកម្ពុជា៕
ចំណាំ ៖ ប្រវត្តិសង្ខេបរបស់ China Cinda Group

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល