Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ក្នុងទីតាំងបន្សាបគ្រឿងញៀន ដោយបន្សល់ស្លាកស្នាមលើរាងកាយ

បានផុស

នៅ

បុរសម្នាក់ត្រូវបាននគរបាល ដឹកយកទៅបន្សាបសារធាតុញៀន បែជាត្រូវជនមិនស្គាល់មុខវាយបណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១២នាទី ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ូយ សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។លើសាកសពមានស្លាកស្នាមបន្សល់ទុក៖ ១ ស្នាមជាំហើមនៅក្បាលជំហៀងខាងស្ដាំ កកឈាម ចំនួន០១កន្លែង។ ២ ស្នាមជាំ នៅលើចុងដង្ហើម និងរង្វង់ភ្នែកសងខាង មានស្នាមជាំខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺរបស់ឈ្មោះ គង់ ឆុន និងឈ្មោះ ហែម សុផាន់ណា បានរៀបរាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌ សែនសុខ បានដឹកជនរងគ្រោះឈ្មោះ ដោយមានភ្ជាប់ឯកសារផងដើម្បីចូលសម្រាកព្យាបាលជាតិ និងស្ដានីតិសម្បទា និងបន្សាបគ្រឿងញៀន ដែលដាក់ជនរងគ្រោះ ស្នាក់នៅអាគារខាងលិច បន្ទប់លេខ០៧ ជាមួយអ្នកព្យាបាលបន្សាបគ្រឿងញៀន ចំនួន៣៨នាក់។

បន្ទាប់មកស្រាប់តែជនរងគ្រោះមានអាការៈមិនប្រក្រតី ក៏បានបញ្ជូនជនរងគ្រោះទៅគ្រូពេទ្យប្រចាំនៅមជ្ឈមណ្ឌលដើម្បីសង្គ្រោះបន្ទាន់ តែដោយសារសភាពធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

តាមការពិនិត្យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ឧកញ៉ាវិជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យ​វិច្ឆ័យ រាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារការប៉ះទង្គិចក្បាល និងខ្លូនប្រាណធ្ងន់ធ្ងរ។

ដោយមានការឯកភាពពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ងារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យសមត្ថកិច្ចប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣០ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម