ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ សហគ្រាសធុនតូច និងមធ្យមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម កំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចពីព្រោះសហគ្រាសធុនតូច និងមធ្យម មានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាតួអង្គដ៍សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសហគ្រាសធុនតូច និងមធ្យម នៅល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ នៅកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម សិប្បកម្មសរុបប្រមាណ ៧០ ម៉ឺន មូលដ្ឋាន ស្មើនឹង ៩០% ក្នុងនោះវិស័យកមន្តសាល ប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ដែលប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ដែលក្នុងនោះរោងចក្រធុនធំជិត ២ ពាន់មូលដ្ឋាន។
កន្លងមករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយ លើកស្ទួសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន សម្រាប់សិក្សាស្រាវជ្រាវវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈម របស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។
រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំសេចក្ដីព្រៀងច្បាប់ស្ដីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រចាំ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ