Connect with us

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុង​រយៈកាល​កន្លងមក​នេះ សម្តេច​តេ​ជោ តែង​ប្តេជ្ញា​កសាង​សាលារៀន​ឱ្យបាន​កៀក​ជិត​ទៅនឹង​មូលដ្ឋាន​នៅ​ទូទាំងប្រទេស

បានផុស

នៅ

ថ្លែង​ក្នុង​ពិធីសម្ពោធ​នានា​នៅ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ដងក្តារ​, អគារ​សម្ព​ពនៃ​មណ្ឌល​សុខភាព​ដងក្តារ និង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង នា​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្នុង​ឃុំ​ដងក្តារ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ ឯកឧត្ដមបណ្ឌិត​ហ៊ុន ម៉ាណែត​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍ថា ក្នុង​រយៈកាល​កន្លងមក​នេះ សម្តេច​តេ​ជោ តែង​បានប្តេជ្ញា​កសាង​សាលារៀន​ឱ្យបាន​កៀក​ជិត​ទៅនឹង​មូលដ្ឋាន​នៅ​ទូទាំងប្រទេសដើម្បី​បង្កលក្ខណៈ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស​ជានា​រី ឱ្យទទួល​បាន​ឱកាស​សិក្សា​រៀនសូត្រ ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ផ្លាស់​ទី​ទៅ​ឆ្ងាយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ក្នុងស្រុក​ស្ទឹងត្រង់​នេះ​ផ្ទាល់ មាន​សមិទ្ធផល​អគារ​សិក្សា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ទាំង​ទ្វេ ចំនួន​៦៥ ខ្នង ស្មើនឹង​៤៦០ បន្ទប់ សម្រាប់​ការសិក្សា​រៀនសូត្រ​របស់​កូនចៅ​របស់​ប្រជាពលរដ្ឋ ដែល​នឹង​ផ្តល់នូវ​ផល​ផ្លែផ្កា​សម្រាប់​បុគ្គល​, គ្រួសារ និង​សង្គម​។

ឯកឧត្ដម​បានបន្តថា សូម​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ជាច្រើន ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាននឹងកំពុង​កើតមានឡើង​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្ទឹងត្រង់ រួមមាន​៖

– អគារសិក្សា​១ ខ្នង កម្ពស់​៣ ជាន់ ស្មើនឹង​២៤ បន្ទប់​, អគារ​ទីចាត់ការ​១ ខ្នង ស្មើនឹង​៣ បន្ទប់ និង​អគារ​សម្រាប់​គ្រូបង្រៀន​ស្នាក់នៅ​១ ខ្នង ស្មើនឹង​៤ បន្ទប់ ក្នុង​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ សម្តេច​តេ​ជោ ហ៊ុន សែន ដងក្តារ

– អគារ​សម្ភព ១ ខ្នង និង​ការជួសជុល​អគារ​មួយចំនួន​ក្នុង​មណ្ឌល​សុខភាព​ដងក្តារ

– ការបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១ ខ្សែ ប្រវែង​៣.០០០ ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្ដម​ក៏​បាន​សូម​អរគុណ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្ទឹងត្រង់ ក៏ដូចជា​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល ដែល​តែង​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្រោម​ដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាពិសេស តាមរយៈ​ការទទួល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គ្រប់ៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ ព្រមទាំង​ប្រទេសជាតិ​ទាំងមូល​។

សក្ខីភាព​នេះ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​យើង​នៅតែ​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​ចំពោះ សម្តេច​តេ​ជោ ក្នុងការ​ដឹកនាំ​ការពារ និង​សង្គ្រោះ​អាយុជីវិត​នៅ​គ្រប់​ដំណាក់កាល​លំបាក​បំផុត ជាពិសេស​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំ​ង​កូ​វីដ​-១៩ កន្លងមកនេះ សម្តេច​តេ​ជោ បានបង្ហាញ​នូវ​ភាពជា​អ្នកដឹកនាំ​ដ៏​គួរ​ស្ញប់ស្ញែង តាមរយៈ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​, យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ភាព​អារកាត់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​, ការពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ជោគជ័យ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​នៅ​ទូទាំងប្រទេស ហើយ​នៅក្នុង​ដំណាក់កាល​នីមួយៗ​នេះ គឺ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​គ្រប់​វ័យ និង​គ្រប់​មជ្ឈដ្ឋាន ត្រូវបាន​តម្កល់​ជា​កត្តា​អាទិភាព​ចម្បង​បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម