Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​ក្រុម​សហគ្រាស​ធុន​តូច មធ្យម​និង​សិប្បកម្ម​កម្ពុជា

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​អ្នកធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ពិធី​នេះ រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរ​ជាតិប្រមាណ​៥​ពាន់​នាក់ ដែល​ក្នុងនោះ រួមមាន​អនុប្រធាន សមាជិក​ក្រុមប្រឹក្សាភិបាល សហការ​រី នៃ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ប្រធាន​សាខា FASMEC តាម​បណ្តាល​ខេត្ត ដៃគូរ​អង្គការក្រៅរដ្ឋាភិបាល ធនាគារ​ដៃគូ ក្រុមហ៊ុន​ដៃគូ និង សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា​មកពី​២៥ រាជធាន​នី និង​ខេត្ត​។

ជំនួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​នៅ​រសៀល​នេះ បង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​អ្នកធ្វើ​ធុរកិច្ច និង​ជា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែលជា​វិស័យ​ដ៏​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជំនួប​នៅថ្ងៃនេះ គឺជា​ការជួប​ទ្រង់ទ្រាយ​ធំ​លើក​ទី​១ របស់​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​ក៏បាន លើកទឹកចិត្ត​ឱ្យមាន​ជួប​បែបនេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្នុង​ផ្លាស់ប្តូរ​ទស្សនៈ និង​យោបល់​នានា ដើម្បី​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​នៅ​កម្ពុជា​។ សម្តេច​បន្តថា បច្ចុប្បន្ន កម្ពុ​ជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​សរុប​មាន​ចំនួន​ប្រមាណ​៧០​ម៉ឺន​មូលដ្ឋាន ស្មើនឹង​ជាង ៩០% ក្នុងនោះ ក្នុង​វិស័យ​កម្មន្តសាល​មាន​ប្រមាណ ៤ ម៉ឺន​មូលដ្ឋាន ស្មើនឹង​ប្រមាណ ៧% ហើយ​ប្រភេទ​កែច្នៃ​ចំណីអាហារ​មាន​ប្រមាណ ៨០% ក្នុងនោះ​រោងចក្រ​ធុន​ធំ​មាន​ប្រមាណ​ជិត ២​ពាន់​មូលដ្ឋាន។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា សហគ្រាស​ធុន​តូច និង​មធ្យម បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស មិនតែប៉ុណ្ណោះ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង សិប្បកម្ម ត្រូវបាន​ចាត់ទុកជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ផងដែរ។

សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុងចំណោម​យុវជន​គោលដៅ​១​លាន ៥​សែន​នាក់ ដែល​នឹងត្រូវ​ជ្រើសរើស​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ អាច​នឹង​យក​ពី​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ ១​លាន​នាក់​។

នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ត​ណែនាំ​ឱ្យមាន​ផលិតផល​កែច្នៃ​បាន​ក្នុងស្រុក​យកទៅ​ផ្គត់ផ្គង់​ដល់​អ្នកទេសចរ​។

សម្តេច​តេ​ជោ​បន្តថា ក្នុង​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​បាន​បង្កើត​ធនាគារ​សហគ្រាស ធុន​តូច និង​មធ្យម​កម្ពុជា​សម្រាប់​ចូលរួម​ផ្តល់​ការគាំទ្រ និង​ដាក់ចេញ នូវ​យន្តការ​គាំទ្រ​នានា​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង មធ្យម ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ។ ទន្ទឹមនេះ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាននិងកំពុង ផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​គម្រោង ហិរញ្ញប្បទាន​ធំ ២ គឺ ទី​១​គម្រោង​ហិរញ្ញប្បទាន​ដោយផ្ទាល់ និង​ទី​២ គម្រោង​សហ​ហិរញ្ញប្បទាន ដែល​គិត​មកដល់ ខែកញ្ញា ឆ្នាំ​២០២២ នេះ ធនាគារ​បាន​បញ្ចេញ​ឥណទាន​សរុប​ចំនួន​ជាង​៤០០​លាន​ដុល្លារ​អាម៉េរិក ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម ចំនួន​៣០៨៥​។

ចំពោះ​វិធានការ​ផ្នែក​ពន្ធដារ រាជរដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ​សម្រាប់​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត និង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ។ ចំពោះ​វិធានការ​ផ្នែក​គយ រាជរដ្ឋាភិបាល​បានរៀបចំ គោលនយោបាយ​ពន្ធអាករ និង​យន្តការ​លើកទឹកចិត្ត​ផ្នែក​គយ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ​បន្តទៀត​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​ខិតខំ​លើកកម្ពស់ ប្រសិទ្ធភាព​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​ការដាក់ ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ថ្នាល​ជាតិ​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡាញ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​អន​ឡាញ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ពន្ធដារ​តាម​អន​ឡាញ​ជាដើម​។

ដើម្បី​រួមចំណែក​ដល់​ការ​បង្កើន​សម្ទុះ​នៃ​ការអភិវឌ្ឍ​សហ​-​គ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​លើកកម្ពស់​បរិយាកាស​ធុរកិច្ច ឱ្យ​កាន់តែ​ប្រសើរ សម្តេច​សូម​លើកទឹកចិត្ត និង​ផ្តល់នូវ​ទស្សនៈ​ចំនួន​៥ ដូចខាងក្រោម​៖

១-​សម្តេច​លើកទឹកចិត្ត​ឱ្យ​សហគ្រិន ក្នុង​វិស័យ​សហគ្រាស ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា បង្កើន​សមត្ថភាព​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ខិតខំ​បន្ថែមទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ក៏ដូចជា​ការកាត់បន្ថយ​ថ្លៃ​នៃ​ការធ្វើ​ធុរកិច្ច សំដៅ​ជំរុញ​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

២-​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម សម្ព័ន្ធ​សមាគម សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា និង​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល សម្រាប់​លើកកម្ពស់​សមត្ថភាពរ​បស់​សហគ្រិន ធុរជន នវ​ធុរជន និង​សមត្ថភាព​ស្ថាប័ន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​ភាព​ធន់​នៃ​ធុរកិច្ច​។

៣-​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​សិក្សា​វាយតម្លៃ​សេចក្តីត្រូវការ​ជំនាញ ដើម្បី​អភិវឌ្ឍ​ជំនាញ​ស្របតាម​តម្រូវការ​ជាក់ស្តែង និង​ដោះស្រាយ​បញ្ហា​កង្វះ​ជំនាញ​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​បាននិងកំពុង​ជួបប្រទះ​។

៤-​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ដឹកនាំ​សម្របសម្រួល​បង្កើត​ក្រុមការងារ​បច្ចេកទេស​អន្ដរក្រសួង​-​ស្ថាប័ន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំដៅ​កាត់​បន្ថយថ្លៃ នៃ​ការធ្វើ​ពាណិជ្ជកម្ម ជំរុញ​ការនាំចេញ​របស់​កម្ពុជា ជាពិសេស​ផលិតផល​ក​សិ​-​ឧស្សាហកម្ម ទៅកាន់​ប្រទេស​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា និង​ជំរុញ​ការពង្រីក​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​ទូលំទូលាយ។

៥-​គ្រប់​ក្រសួង​-​ស្ថាប័ន រួមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ព​ន្លឿ​ន​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​ក្រសួង​-​ស្ថាប័ន រៀងៗ​ខ្លួន និង​ជំរុញ​ការបណ្តុះបណ្តាល​មន្ត្រីក្រោមឱវាទ​ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ធុរជន វិនិយោគិន និង​ប្រជាជន​ទូទៅ​ក៏ដូចជា​ការរួមចំណែក​ដល់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ឡើង​កាន់​អំណាច​៤​ថ្ងៃ​សោះ លោក​ត្រាំផ្តល់​ជម្រើស​ច្រើន​​​​​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​​​​ដែល​មានអាយុកាល​​​៣៥ខែ​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រុស្ស៊ី ចោទ​អង្គការ​យូនីសេហ្វ ថា​ខ្វល់​ពី​ជីវិត​ក្មេង​នៅ​អ៊ុយក្រែន ជាង​ជីវិត​ក្មេង​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១៦ នាទីutes មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

កីឡា១៨ នាទីutes មុន

ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃត្រូវបានកាត់ទោសពីបទប៉ុនប៉ងរំលោភ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម