Connect with us

ព័ត៌មានជាតិ

បេះដូង​ដែល​រៀបចំ​ជា «​សួន​បេះដូង​» នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ចាប់ផ្តើម​រាប់​នៅថ្ងៃនេះ ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក បេះដូង​ច្រើនជាងគេ

បានផុស

នៅ

សៀមរាប ៖ បន្ទាប់ពី​រៀបចំ​ជា «​សួន​បេះដូង​» ប៉ុន្មាន​ថ្ងៃ​កន្លងមក នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ ក្រុមការងារ​ ស .ស.យ.ក បានចាប់ផ្តើម​រាប់​បេះដូង ដើម្បី​ឈាន​ទៅ​បំបែក​កំណត់ត្រា​ពិភពលោក «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​» ដែល​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៣ ស្អែក​នេះ​នៅ​ខាងក្នុង​បរិវេណ​ប្រាសាទ​អង្គ​វត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាប​ថា បេះដូង​ដែល​បានរៀបចំ​ជា​«​សួន​បេះដូង​» គឺ​បានមកពី​ការចូលរួម​បត់​បេះដូង​ពី​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​យុវជន​គ្រប់ទិសទី​រួចមក ពេលនេះ​បេះដូង​ត្រូវបាន​រៀបចំ​ជា «​សួន​បេះដូង​» លើ​ទឹកដី​អង្គរ​ដ៏​ពិសិដ្ឋ​នៃ​យើងទាំងអស់គ្នា ត្រៀម​បង្ហាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​បង្ហាញ​ពី​កិត្យានុភាព នៃ​ការរួបរួម​សាមគ្គីភាព​របស់​ប្រជាជន​កម្ពុជា និង​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​» ហើយ​ការប្រកាស​លទ្ធផល​នៃ​ការរាប់​បេះដូង​នេះ ក៏​បង្ហាញ​នូវ​វប្បធម៌​អរូបិយ ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។

​ជាមួយនេះដែរ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ យុវជន​ចូលរួម​ក្នុង​ដោត​បេះដូង និង​រាប់​បេះដូង ព្រមទាំង​ការប្រកាស​លទ្ធផល​នៃ​ការ​បំបែក​ឯកត្តកម្ម​ពិភពលោក​ឱ្យបាន​ច្រើន​កុះករ​ផង​ដែរ​៕

ដោយ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម