ព័ត៌មានជាតិ
សមាគមគ្រឹះស្ថានឧត្តមសិក្សាណែនាំដល់សមាជិកទាំងអស់ត្រូវត្រៀមទប់ខ្លួនឲ្យនឹងដើម្បីចៀសវាងការដួលរលំ
លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាអាណត្តិថ្មីបានណែនាំដល់សមាជិកសមាជិកសមាគមទាំងអស់ត្រូវថែរក្សាខ្លួនឲ្យបានល្អក្នុងការទប់ទល់និងសភាពការណ៍ក្នុងបរិបទកូវីដ១៩ដើម្បីចៀសវាងការបិទទ្វារឬដួលរលំ។
ថ្លែងនៅព្រឹកថ្ងៃទី១៨មករានេះ លោកបានមានប្រសាសន៍ថាគ្រឹះស្ថានឧត្តមសិក្សានៅតែភ័យព្រួយចំពោះកូវីដ១៩ទោះបីជាកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងការគ្រប់គ្រងជំងឺនេះបានល្អប្រសើរក៏ដោយព្រោះនៅប្រទេសជិតខាងដូចជាថៃនៅមានផ្ទុះជំងឺនេះនៅឡើយហើយយើងមិនដឹងថាតើជំងឺនេះនឹងមានឆ្លងចូលទៅក្នុងសហគមន៍នៅពេលណាបន្តទៀតនោះទេ។
លោកបានបន្តថានៅពេលឆ្លងចូលសហគមន៍នឹងមានការផ្អាកដំណើរការសាលារៀនជាបន្តទៀតធ្វើឲ្យប៉ះពាល់ដល់គ្រឹះស្ថានសិក្សាយ៉ាងខ្លាំង។
លោកបានបន្ថែមថា«ចាប់ពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២០មកទល់ថ្ងៃនេះជំងឺកូវីដ១៩បានធ្វើឲ្យដំណើរការសាលារៀនផ្អាកបើកៗ។ហេតុដូច្នេះអ្នករៀន គ្រូ និងបុគ្គលិកសិក្សាគ្រឹះស្ថានសិក្សាលែងចង់ដើរទៅមុខ។នៅពេលផ្អាកម្តងៗសាលាតែងតែខ្វះលុយសម្រាប់ចំណាយទៅលើការបើកប្រាក់ខែបុគ្គលិកទឹកភ្លើងហើយមានគ្រឹះស្ថានខ្លះទាក់ទងនឹងជួលផ្ទះបង់ធនាគារដែលសុទ្ធតែត្រូវការសាច់ប្រាក់»។

លោកបានបន្ថែមថា«បើគ្មានសាច់ប្រាក់យើងមិនអាចធ្វើអីបានទេទើបយើងបានណែនាំដល់សមាជិកទាំងត្រូវតែថែរក្សាខ្លួនទប់ទល់នឹងសម័យការកូវីដ១៩។សាច់ប្រាក់ដែលប្រមូលបានត្រូវទុកដាក់ឲ្យបានត្រឹមត្រូវគត់មុតសម្រាប់ចំណាយទៅលើប្រាក់ខែបុគ្គលិកនិងការប្រាក់ដើ់មឈ្នួលផ្ទះនិងចំណាយផ្សេងៗគ្រប់បែបយ៉ាង»។
លោកបានបញ្ជាក់ថា«មានគ្រឹះស្ថានខ្លះជំពាក់លុយបុគ្គលិកកាត់ប្រាក់ខែបុគ្គលិកខ្លះ២០ខ្លះ៣០ភាគរយនិងខ្លះទៀតកាត់ចោលបុគ្គលិកទាំងស្រុងតែម្តង ដែលនេះមិនមែនជារឿងធម្មតានោះទេ។ដូចនេះត្រូវធ្វើទប់ខ្លួនឲ្យនឹងនក្នុងការបើកដំណើរការឲ្យរលូន។មិនមែនន័យថារលូនថេររលូនកើនឬរលូនថយចុះនោះទេគឺរលូនឡើងចុះៗដូចជាទឹករលូនអីចឹង»។ យ៉ាងណាក៏ដោយ លោក បណ្ឌិត ហេង វ៉ានដាបានបន្ថែមថាគ្រឹះស្ថានឧត្តមសិក្សានីមួយៗកំពុងដំណើរការតាក់តុបៗនៅឡើយទេព្រោះរហូតមកដល់ពេលនេះដំណើរការចុះឈ្មោះនៅមិនទាន់ចប់ ដែលមានការយឺតយ៉ាវជាងឆ្នាំមុនៗដោយសារកូវីដ១៩។
លោកបានបន្តទៀតថាចំណែកគ្រឹះស្ថានសិក្សាចំណេះទូទៅក៏នៅមានបញ្ហាដែរដោយសារអាណាព្យាបាលសិស្សបង់លុយយឺតយ៉ាវព្រោះតែបញ្ហាសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា«ការបើកដំណើរការតាំងពីដើមខែរហូតមកដល់ពេលនេះមានការស្រួលចិត្តបន្តិចតែយើងមិនដឹងថាតើពេលណាកូវីដចូលមកដល់ទៀតតែមួយៗនៅតែភ័យព្រួយអីចឹងទោះបីជាមានវ៉ាកសាំងក៏ដោយក៏មិនដឹងថា ឆ្នាំ២០២១ ឬ ២០២២កូវីដ១៩ មានការប្រែប្រួលទៅជាយ៉ាងណាទៀតនោះទេ»។
គួរបញ្ជាប់ថា បច្ចុប្បន្ននេះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានគ្រឹះស្ថានសិក្សាជាសមាជិកចំនួន១១៦សាលា៕សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ