Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ មានប្រសាសន៍​អប់រំ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ថ្មីៗ​ជាតិ​-​អន្តរជាតិ និង​សភាពការណ៍​ប្រែប្រួល​លើ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ

បានផុស

នៅ

​ឧ​ត្ត​រ​មានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ ឧ​ត្ត​ម​សេនីយ៍​ទោ តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ មានប្រសាសន៍​អប់រំ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ថ្មីៗ​ជាតិ​-​អន្តរជាតិ និង​សភាពការណ៍​ប្រែប្រួល​លើ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់​អង្គភាព ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅក្នុង​ទីបញ្ជាការ បានទទួល​ជ្រាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ បាន​ក្រើនរម្លឹក ដល់​នាយទាហាន នាយ​ហាន​រង និង​ពលទាហាន​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ភារកិច្ច​ឱ្យបាន​ម៉ឺងម៉ាត់​តាម​តួនាទី ជំនាញ​របស់ខ្លួន​ម្នាក់ៗ​ក្នុង​ភាព​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​តាម​បណ្តា​ការិយាល័យ និង​ផ្នែក​ចំណុះ​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន​ជោគជ័យ​តាម​ផែនការ​កំណត់​របស់​ថ្នាក់លើ ចូលរួម​ការងា​រកសា​ង​អង្គភាព​រឹងមាំ ការងារ​បង្កបង្កើនផល និង​ត្រៀមកម្លាំង​អន្តរាគមន៍​សម្រាប់​ថ្នាក់លើ​២៤​ម៉ោង លើ​២៤​ម៉ោង ក្នុងការ​ចល័ត​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ឱ្យបាន​ទាន់ពេលវេលា​។

​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ ក៏បាន​ផ្ដាំផ្ញើ​ឱ្យ​យោធិន​ទាំងអស់ ត្រូវការពារ និង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ព្រមទាំង​ជូនពរ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ សូមឱ្យ​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ និង​សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ​ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម