ព័ត៌មានជាតិ
ការកក់បន្ទប់ស្នាក់នៅក្នុងក្រុងសៀមរាបពេញណែន
លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា ការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ សម្រាប់ស្នាក់នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងការរៀបចំអង្គរសង្ក្រាន្តនៅខេត្តសៀមរាបពេញណែនអស់ហើយ។

លោក ថោង រដ្ឋសក្ដិ ប្រាប់ថា៖ «បច្ចុប្បន្នបច្ចុប្បន្ននេះ នៅក្នុងក្រុងសៀមរាបទាំងមូល គឺពេញណែនអស់ហើយ អត់មានកន្លែងស្នាក់នៅទេ សណ្ឋាគារដែលមានអាជ្ញាបណ្ណពីក្រសួងគឺពេញអស់ហើយ ប៉ុន្តែអ្នកដែលទៅកម្សាន្ត ៣ លាននាក់ គឺគាត់អាចស្នាក់នៅតាមសហគមន៍ និងការបោះតង់ផ្សេងៗទៀត»។
ការរៀបចំកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ស្របពេលនិងពិធីបុណ្យចូលឆ្នាំខ្មែររំពឹងថា នឹងទទួលបានទេសចរ ៣ លាននាក់ ខណៈសណ្ឋាគារមានចំនួន ១៥ ០០០ បន្ទប់។

លោក ថោង រដ្ឋសក្តិ បញ្ជាក់ថា សង្ក្រាន្តឆ្នាំនេះ ខុសប្លែកពីឆ្នាំមុនៗ ដោយសាររយៈពេល ៣ ឆ្នាំនេះ គោលដៅទេសចរណ៍ មានការប្រែប្រួលមាន ប្រទីប និងកន្លែងរមណីយដ្ឋានច្រើន ខណៈអ្នកទេសចរក៏ចំណាយច្រើនប្រមាណ ៥០ ដុល្លារ ក្នុងមួយថ្ងៃទៅលើការហូបចុក និងស្នាក់នៅ ហើយក្រសួងក៏បានប្រកាសមិនឱ្យម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ មិនឱ្យឡើងថ្លៃទាំងការស្នាក់នៅ និងម្ហូបអាហារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ