Connect with us

ព័ត៌មានជាតិ

ហោះហើរ​មួយ​សប្តាហ៍ ៤ ថ្ងៃ កម្ពុជា​និង​ឥណ្ឌូណេស៊ី​ បើក​ជើង​ហោះហើរ​​ពី​ទីក្រុង​ហ្សាកាតា​មក​ភ្នំពេញ

បានផុស

នៅ

កម្ពុជា​និង​ឥណ្ឌូណេស៊ី​បាន​សម្ពោធ​ជើង​ហោះហើរ​ត្រង់​ពី​​ទីក្រុង​ហ្សាកាតា​មករាជធានី​ភ្នំពេញ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia។

លោក ថោង រដ្ឋសក្កិ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​លើក​​ឡើង​នៅ​ក្នុង​វេទិកា​មាគា​អភិវឌ្ឍ​ន៍​កម្ពុជា​នៅ​ព្រឹកនេះ​ថា កាលពី​ម្សិលមិញ​នេះ​ មាន​ការ​សម្ពោធ​ជើង​ហោះហើរ​ត្រង់ពី​ទីក្រុង​ហ្សាកាតា​​ប្រទេស​ឥណ្ឌូណេស៊ី​មករាជធានី​ភ្នំពេញ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia។

លោក​បន្ត​ថា ក្នុង​ពិធី​ដែល​មានការ​ចូលរួ​ម​ពី​ទូត​ឥណ្ឌូណេស៊ីប្រចាំប្រទេស​កម្ពុជា​ផង​នោះ ក្រុមហ៊ុន​អាកាស​​ចរណ៍ AirAsia បាន​ប្រកាស​ចាប់ផ្តើម​ធ្វើ​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ហ្សា​ការ​តាមក​រាជធានី​ភ្នំពេញក្នុង ​១ ​សប្តាហ៍ ៤ ​ថ្ងៃ​ ​ដោយ​ប្រើប្រាស់​ប្រភេទ​យន្តហោះ Airbus 320 ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ១៨០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបឯកសារ

ខណៈ​ចំនួន​​ភ្ញៀវ​ទេសចរ​ឥណ្ឌូណេស៊ី​មក​កម្ពុជា​បាន​កើន​ឡើង​​យ៉ាង​គំហុកក្រោយ​បរិបទ​ជំងឺ​កូវីដ លោក ថោង រដ្ឋសក្កិ បាន​អះអាង​ថា ការ​តភ្ជាប់​ជើង​ហោះ​​ហើរ​ត្រង់​រវាង​ហ្សា​ការ​តា​-​ភ្នំពេញ នឹង​ផ្តល់ភាព​វិជ្ជមាន​ច្រើន​ សម្រួល​ការ​ធ្វើ​ដំណើរ​​កាន់​តែងាយស្រួល លឿន​និង​មាន​តម្លៃ​ថោក​ជាង​មុន។ ជាមួយគ្នានេះ ការបើក​ជើងហោះហើរ​ត្រង់នេះក៏​នឹង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ឥណ្ឌូណេស៊ី​កើន​ឡើង​បន្ថែមទៀត​​។

កន្លងមក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ឥណ្ឌូណេស៊ី Garuda Airlines ក៏​ធ្លាប់​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ដែរ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វីដ ​១៩ ក៏​ផ្អាក​រហូតមក​ដល់ពេលនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម