ព័ត៌មានជាតិ
មន្ត្រី៖ ក្រសួងវប្បធម៌ ផ្សព្វផ្សាយពីវប្បធម៌ខ្មែរច្រើនណាស់ តែយុវជនហាក់មិនសូវអើពើ
លោក ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្រសួងព្យាយាមផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរច្រើនណាស់ទៅក្នុងកម្មវិធីជាច្រើន ប៉ុន្តែហាក់មានការគាំទ្រតិចតួចបំផុតពីសំណាក់យុវជនខ្មែរ និងប្រព័ន្ធផ្សព្វផ្សាយ ខុសប្លែកពីការប្រគុំតន្ត្រីផ្សេងៗដែលមានមនុស្សចូលរួមច្រើន។

នៅក្នុងវេទិកាជជែកពិភាក្សាពិសេសរបស់កម្ពុជាថ្មី លោកបានអះអាងថា ក្រសួងបានរៀបចំកម្មវិធីជាច្រើនដែលទាក់ទងជាមួយនឹងវប្បធម៌ខ្មែរ ធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរ ជាពិសេស យុវជនតែម្តង ឱ្យបានដឹងពីវប្បធម៌ខ្មែរឱ្យបានច្រើន។ ផ្ទុយទៅវិញ លោកសង្កេតឃើញថា យុវជនហាក់មុនសូវមានការចាប់អារម្មណ៍ជាមួយនឹងវប្បធម៌ខ្មែរ ដែលក្រសួងខិតខំផ្សព្វផ្សាយ បែរជាចាប់អារម្មណ៍ និងចូលរួមជាមួយនឹងការប្រគុំតន្រ្តីផ្សេងៗច្រើនជាង។

លោករដ្ឋលេខាធិការ បានដាស់តឿនថា៖ “កុំចាំទាល់តែបាត់ ទើបនាំគ្នាសោកស្តាយ។ ក្រសួងវប្បធម៌ យើងបានប្រឹងប្រែង យើងបានបញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយចូលនៅក្នុងបេតិកភណ្ឌពិភពលោក។ យើងបានចងក្រងនូវមរតកមនុស្សរស់ដែលទើបតែចេញព្រះរាជក្រឹត្យថ្មីៗនេះ គឺយើងបានធ្វើច្រើន”។
ជាមួយគ្នានេះ លោកបានលើកឡើងថា ចំពោះការដាក់បញ្ចូលទម្រង់សិល្បៈខ្មែរ មិនចាំបាច់តែរៀបចំជាលក្ខណៈខ្នាតធំឡើយ ត្រឹមបញ្ចូលរបាំមួយដែលរាំដោយសិស្សសាលានៅក្នុងកម្មវិធីក៏ចាត់ទុកថាជាការបញ្ចូលទម្រង់សិល្បៈផងដែរ។ កន្លងមក មានសាលារៀន សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាមួយចំនួន រៀបចំសម្តែងល្ខានខ្លីមួយ ក៏បានស្នើសុំកិច្ចសហការជាមួយក្រសួង។

ជាការឆ្លើយតប ក្រសួងបានបញ្ចូនគ្រូបង្ហាត់បង្រៀនពីទម្រង់សិល្បៈក្នុងទម្រង់ខ្លីមួយដើម្បីជាការចាប់ផ្តើម និងជួយដល់ពួកគេដើម្បីលើកស្ទួយវប្បធម៌ខ្មែរ។ ជាទូទៅ ក្រសួងវប្បធម៌ និងមន្ទីរនៅទូទាំងប្រទេសក៏មានការសហការជាមួយសាលាផ្សេងៗក្នុងការស្នើសុំ ប៉ុន្តែ ដោយសារខាងក្រសួង គឺចំនួនធនធានមនុស្សមានកំណត់ ដូច្នេះ ការចូលរួមជួយអភិរក្សក៏មានទៅតាមនោះ។ ដោយឡែក ការដែលមិនមានការសម្តែងយីកេ ឬ ល្ខោនខោល គឺដោយសារតែក្រសួងមានធនធានតិច ប៉ុន្តែក្រសួងក៏បានបញ្ជូនគ្រូសម្រាប់ជួយបង្ហាត់បង្រៀន តាមការស្នើសុំផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ឺ វីរៈ៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ