Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ចូល​ឆ្នាំ​បន្ទាយ​ឆ្មារ ​ត្រៀមស្វាគមន៍​មហាគ្រួសារ​ខ្មែរ និ​ង​ភ្ញៀវអន្តរជាតិ

បានផុស

នៅ

ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ប្រជាពលរដ្ឋទៅលេងកម្សាន្ត។ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ១១ ខែមេសានេះ បានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីចាប់ផ្ដើមប្រារព្ធព្រឹត្តិការណ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងាររៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារបានរៀបចំរួចរាល់ស្ទើតែ១០០ភាគរយហើយ ទាំងទីតាំងប្រារព្ធពិធីសាសនា និងទីតាំងកំសាន្តសប្បាយទាំងពេលថ្ងៃ និងពេលរាត្រី នៅជុំវិញ​បរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការរៀបចំតុបតែងលម្អទាំងពេលថ្ងៃ និងពេលយប់ ដែលធ្វើឱ្យបរិវេណរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារមានទិដ្ឋភាពគួរជាទីគយគន់រួមទាំងតាមដងផ្លូវនៃភូមិឋានពលរដ្ឋផងនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ មហាជនជនខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នឹងបានចូលរួមក្នុងពិធីសាសនាដ៏ល្អផូរផង់ ទស្សនាការសម្ដែងនានា និងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីនានាទាំងពេលថ្ងៃ និងពេលរាត្រី។

កម្មវិធីទាំងនោះ រួមមានដូចជា ពិធីទទួលទេវត្តាឆ្នាំថ្មី ពិធីបណ្ដែងគោម ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការល្បែងប្រជាប្រិយ៍គ្រប់ទម្រង់ ការសម្ដែងក្បាច់គុណល្បុក្កតោ ការសម្ដែងល្ខោនខោល ការការប្រគំតន្រ្តីស្គរដៃ ការប្រកួតបវរកញ្ញាវ័យចំណាស់ ការរាំកំសាន្តក្រោមតំណក់​ទឹកតំបន់ត្រជាក់ចិត្ត ដោយមានការប្រគំតន្រ្តីសម័យចូលរួមពីតារាល្បីៗ និងការតាំងពិពរណ៌​ផលិតផលមូលដ្ឋាន។ ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម