Connect with us

ព័ត៌មានជាតិ

សង្ក្រាន្ដ​រតនគិរី​ចាប់​ផ្តើម​ដំណើរការ​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ ទាំងភ្ញៀវ​ជាតិ និង​អន្តរជាតិ

បានផុស

នៅ

រតនគិរី ៖ ដូច​ការ​គ្រោងទុក​រប​ស់​រដ្ឋបាលខេត្ត ​”សង្ក្រាន្ត​រតនគិរី”​បាន​ចាប់ផ្តើម​ដំណើរការ​កម្សាន្ត​សប្បាយ​ហើយ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ នៅ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ពី​សំណាក់​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅកាន់​មហាជន​ដែល​បាន​ចូលរួម​នា​ឱកាស​នេះ​លោក ញ៉ែម សំអឿន បាន​លើកឡើងថា ការរៀបចំ​ពិធី​សង្ក្រាន្ត​ក្នុង​ខេត្តរតនគិរី​គឺ ធ្វើឡើង​ដើម្បី​សំដែង​នូវ​អំណរ​សាទរ​ស្វាគមន៍​ចំពោះ​ការ​ចូលមក ដល់​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ចូលរួម​លើក ស្ទួយ​ថែរក្សា នូវ​កេរ្តិ៍ដំណែល វប្បធម៌ ទំនៀមទម្លាប់​បុព្វបុរស​ខ្មែរ ពិសេស​នោះ​គឺ​ដើម្បី​បំផុសគំនិត រួបរួម​កម្លាំង​សាមគ្គីភាព​រវាង​ប្រជាជន និង​មន្ត្រីរាជការ​ខេត្តរតនគិរី​ចូលរួម​សប្បាយរីករាយ​ជាមួយគ្នា​ក្នុង​ឆ្នាំ​ថ្មី ហើយ​រដ្ឋបាល​ខេត្តរតនគិរី​សូម​គោរព​អញ្ជើញ បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ចូលរួម​ទស្សនា កម្សាន្ត​សប្បាយ​អោយបាន​ច្រើន​កុះករ​។​

​លោក អភិបាលខេត្ត​បន្តថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​បង្ក​បរិយាកាស​រីករាយ​ជូន​ពលរដ្ឋ រដ្ឋបាលខេត្ត​សម្រេច​រៀបចំ​ឲ្យ​មាន​កម្មវិធី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ គ​.​ស​២០២៣ ពោល​គឺ​ “សង្ក្រាន្ត​រតនគិរី” ដែលមាន​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​យប់​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​។

ព្រឹត្តិការណ៍​សង្ក្រាន្ត​រត​ន​គិរី​ដែល​បាន​រៀបចំ​នេះ មានកម្ម​វិធី​ជាអាទិ៍ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ស្រង់​ព្រះ ល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី របាំ​ត្រុដិ របាំ​គង​ដែលជា​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​តាំងពី​បុរាណកាល ព្រមទាំង​មាន​ពិធី​មួយចំនួនទៀត​ដូចជា​ពិព័រណ៍​ទំនិញ​គ្រប់មុខ ផ្ទាំងទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី និង​ការ​រាំ​លេងកម្សាន្ត​។​ល​។ ដោយឡែក​នាពេល​រាត្រី ក៏មាន​ការប្រគំ​តន្ត្រី និង​បាញ់​កាំជ្រួច​ផងដែរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍៩ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១០ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម