ព័ត៌មានជាតិ
សង្ក្រាន្តចាប់ផ្ដើមហើយ! សង្ក្រាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំប្លែង និងទាក់ទាញជាងឆ្នាំមុនៗ
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩បានដោយជោគជ័យជាពិសេសប្រទេសជាតិមានសុខសន្តិភាពពេញលេញបានផ្ដល់ឱកាសឱ្យមានការជួបជុំកម្សាន្តសប្បាយឡើងវិញនៅគ្រប់ទីកន្លែង។

ជាក់ស្ដែងសង្ក្រាន្តបាត់ដំបងនៅឆ្នាំ២០២៣នេះនឹងត្រូវរៀបចំឡើងដោយអធិកអធមជាលក្ខណៈទ្រង់ទ្រាយធំអមដោយព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង។

ប្រជាពលរដ្ឋនិងយុវជនជាច្រើនកុះករនឹងចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនាឆ្នាំនេះ ខណៈព្រឹត្តិការណ៍សង្ក្រាន្តកាលពីឆ្នាំ២០១៩មុនសម័យកូវីដ១៩ទទួលបានភ្ញៀវទេសចរជិត១លាននាក់។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងអមដោយកម្មវិធីរាំលេងកំសាន្តចង្វាក់ប្រពៃណីខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរដែលជាកេរតំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ថតរូបអនុស្សាវរីយ៍ជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស កម្មវិធីប្រដាល់សេរី និងកម្មវិធីកំសាន្តប្លែកៗ ទស្សនាលេងកំសាន្តតំបន់ទាំង ៩ និងទិញទំនិញដ៏សំបូរបែប។ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង៕


សូមទស្សនាវិដេអូខាងក្រោមនេះ ៖

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក