Connect with us

ព័ត៌មានជាតិ

ឃាត់​ខ្លួន​យុ​វជ​នម្នាក់ក្រោយលួចម៉ូតូមិនបានមួយថ្ងៃផង ​

បានផុស

នៅ

​យុវជន​ម្នាក់​ត្រូវ​កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួននិងដកហូតម៉ូតូ​មួយ​គ្រឿង ក្រោយ​លួច​ម៉ូតូ​ជ​នរង​គ្រោះមិនបានមួយថ្ងៃផង ព្រោះ​អត់​លុយទិញថ្នាំញៀនជក់។

លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​ប្រាប់​ឲ្យ​ដឹងថា​យោ​ងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ប៉ែន ឆៃ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​បា​នមកដាក់ពាក្យបណ្ដឹង​ពី​ករណី​បាត់​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ1U-9785​។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈា​ន​ដល់​ការ​ឃាត់ខ្លួន​ជន​ស​ង្ស័យកាលពី​វេលា​ម៉ោង​១១និង​៣០​នា​ទីថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ម្ដុំ​សាលា​ពីរ​ជាន់ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​។

នៅ​ចំពោះមុខជនសង្ស័យ​បាន​ឆ្លើយ​សារ​ភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​ដើម្បី​យក​ទៅ​ទិញ​ថ្នាំជក់​។​ តាមរយៈ​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​សារធាតុ​ញៀន​វិជ្ជមាន ទើប​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ប​ញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ម៉ូតូ​ត្រូវបាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​៕

​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម