Connect with us

ព័ត៌មានជាតិ

មកដល់នេះប.ស.ស.មានសមាជិក​​​​ផ្នែក​ហានិភ័យ​ការងារ​និង​ផ្នែក​ថែទាំ​សុខភាព​​ជាង​២លាន​នាក់ហើយ

បានផុស

នៅ

រហូតមកទាល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) មានសមាជិក ដែលជាកម្មករនិយោជិត ក្នុង និងក្រៅប្រព័ន្ធសរុបប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ។

នៅក្នុងរបាយការណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួននៅព្រឹកថ្ងៃទី១៨មករានេះ បានឲ្យដឹងថា បច្ចុប្បន្ននេះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គមចំនួន២គឺ៖ទី១ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដែលមានគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០០៨ និងទី២របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប.ស.ស.ស.បានបន្តថា រហូតមកទាល់ពេលនេះបេឡាជាតិសន្តិសុខសង្គម មានសមាជិកសរុបប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. ហើយនៅពេលដ៏ខ្លីខាងមុខនេះ ប.ស.ស. នឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ។

ក្រោមការចង្អុលបង្ហាញ និងតម្រង់ទិសលើការអនុវត្តសកម្មភាពការងារ ពីសំណាក់ក្រុមប្រឹក្សាភិបាលតាំងពីដើមរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ស្របទៅតាមគោលនយោបាយជាតិគាំពារសង្គមកម្ពុជា ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារៈកិច្ចដល់ស្ថាប័នមួយនេះ ជាប្រតិបត្តិករតែមួយគត់ក្នុងការផ្តល់សេវារបបសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិតផងដែរ ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម