Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តចំនួន ៣រូប ត្រូវបានតែងតាំងសម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល

បានផុស

នៅ

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តចំនួន ៣រូប សម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះ​រា​ជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ បានត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាល នៃគណៈអភិ​បាលខេត្ត សម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល ៣រូប៖

១. លោក អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ៤ ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

២. លោក គួច ចំរើន​ ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ២ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

៣. លោក អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ២ ជាអភិបាល គណៈអភិបាលខេត្តកំពង់ចាម។

សូមជម្រាបថា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៩ លោក អ៊ុំ រាត្រី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលត្រូវផ្ទេរភារកិច្ច។

រីឯលោក គួច ចំរើន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ដ មីន ដែលត្រូវផ្ទេរភារកិច្ច។

ចំណែកលោក អ៊ុន ចាន់ដា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ ត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មកជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន ដែលត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម