ព័ត៌មានជាតិ
កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងវិនិយោគទីតាំងទេសចរណ៍មួយកន្លែងក្នុងខេត្តមណ្ឌលគិរី
បើតាមលោក ស៊ាន សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជនប្រមាណ ១០ បាននឹងកំពុងធ្វើការវិនិយោគនៅតាមទីតាំងទេសចរណ៍កំពុងមានសក្ដានុពលនៅក្នុងខេត្តមណ្ឌលគិរី។

ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ លោក ស៊ាន សឿន បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរី មានទីតាំងរមណីយដ្ឋានទេសចរណ៍សរុបចំនួន ១០៥ កន្លែងទូទាំងខេត្ត។

ពាក់ព័ន្ធទៅហ្នឹងតំបន់ទេសចរណ៍ទាំងអស់នោះ លោក ស៊ាន សឿន បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន ១០ បានចូលខ្លួនមកវិនិយោគនៅតាមទីតាំងទេសចរណ៍សក្តានុពលមួយចំនួនក្នុងខេត្ត។ បើតាមការបញ្ជាក់ពីមន្រ្តីខេត្ត មានទីតាំងទេសចរណ៍មួយកន្លែងក្នុងចំណោមទាំង ១០ ទីតាំង ទទួលបានការវិនិយោគពីក្រុមហ៊ុនរបស់កំពូលតារាចម្រៀងប្រចាំប្រទេសគឺលោក ព្រាប សុវត្ថិ។
១. ទឹកជ្រោះប៊ូស្រា
មានទីតាំងស្ថិតនៅស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគិរី មានចម្ងាយប្រហែល ៤៣គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ដែលវិនិយោគដោយក្រុមហ៊ុននៅក្នុងស្រុកមួយឈ្មោះថា ខេ រីសត។



២. រមណីយដ្ឋានទឹកជ្រោះរមនា
រមណីយដ្ឋាន ទឹកជ្រោះរមនា មានទីតាំងស្ថិតនៅក្រុងសែនមនោរម្យ និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុន ព្រាប សុវត្ថិ អិន.វេស.មេន.ឯក។



៣. រមណីយដ្ឋានទេសចរណ៍ធម្មជាតិអូផ្លាយ
មានទីតាំងស្ថិតនៅ ភូមិស្រៃអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ ដែលកំពុងអភិវឌ្ឍន៍ដោយវិស័យឯកជននៅក្នុងខេត្តមណ្ឌលគិរី។


៤. រមណីយដ្ឋានទេសចរណ៍ធម្មជាតិលែងអង់ លែងឃិន
«លែងអង់» និង«លែងឃិន» ជារមណីដ្ឋានទេសចរណ៍មួយ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែ និងងូតទឹកកម្សាន្ដដ៏ស្ងប់ស្ងាត់។ យ៉ាងណាមិញ បច្ចុប្បន្ន ក៏កំពុងត្រូវបានអភិវឌ្ឍន៍ក្រុមហ៊ុននៅក្នុងស្រុកមួយ។



៥. រមណីយដ្ឋានសមុទ្រឈើ
រមណីយដ្ឋានសមុទ្រឈើ មានទីតាំងស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងកំពុងត្រូវបានវិនិយោគដោយវិស័យឯកជនមួយនៅក្នុងប្រទេស។



៦. រមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃ អូរមីស
មានទីតាំងស្ថិតនៅ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រមណីយដ្ឋានមួយនេះ ក៏ត្រូវបានវិនិយោគដោយវិស័យឯកជនមួយផងដែរ។
៧. រមណីយដ្ឋានទេសចរណ៍កសិចម្ការកាហ្វេ
ស្ថិតនៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយមានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ហើយក៏ទទួលបានការវិនិយោគដោយវិស័យឯកជន។



៨. រមណីយដ្ឋានជ្រៃយស
រមណីយដ្ឋានជ្រៃយស ជាតំបន់នៃជំរកសត្វព្រៃ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងទទួលបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយនៅក្នុងប្រទេស។


៩. រមណីយដ្ឋានទឹកជ្រោះជ្រៃធំ
រមណីយដ្ឋានទឹកជ្រោះជ្រៃធំ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ វាជាសហគមន៍របស់ជនជាតិដើមភាគតិច ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្ត។



១០. រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យ
រមណីយដ្ឋានទឹកជ្រោះសែនមនោរម្យ មានទីតាំងស្ថិតនៅភូមិដើមស្រល់ ឃុំមនោរម្យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ននេះ កំពុងដំណើរការអភិវឌ្ឍន៍៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ