Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាលណែនាំវិធានការ ៦ ចំណុច ការពារសន្តិសុខអំឡុងពេលចូលឆ្នាំខ្មែរ

បានផុស

នៅ

ឱកាសបុណ្យចូលឆ្នាំខ្មែរកាន់តែខិតចូល​មកដល់ រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីប្រកាសនៅថ្ងៃទី១១ ខែមេសា ពីការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងប្រពៃណីខ្មែរឱ្យបានល្អ ចំនួន៦ចំណុចសំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

ដើម្បីឱ្យពីធីបុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយរលូនល្អ និងមានភាពសប្បាយរីករាយ មានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់របៀបរបរយ រដ្ឋបាលខេត្តកណ្តាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមមាន ៦ ចំណុចដូចខាងក្រោម៖

ចំណុចទី១ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមូលដ្ឋានរបស់ខ្លួនព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើង ចង្កៀង ភ្លើងចង្ក្រាន្ត ទៀន ធូប ជាដើម ចៀសវាងការបង្កឱ្យមានអគ្គិភ័យដោយប្រការណាមួយ។

ទី២ រដ្ឋបាលខេត្តបំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៌តាមផ្ទះ ដងផ្លូវ អង្គភាព ស្ថាប័នរដ្ឋ និងឯកជន។ ទី៣ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ បានចូលរួមលេងល្បែងប្រជាប្រិយឱ្យបានច្រើន នៅវត្តអារាម រមណីយដ្ឋាន និងទីសាធារណៈផ្សេងៗដើម្បីលើកស្ទួយវប្បធម៌ខ្មែរ។

រូបភាព៖ Google

ទី៤ ចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការលេងកាំភ្លើងបាញ់ទឹក ជះទឹកកង្វក់ លាបធ្យូង ប៉ាតម្សៅ ឬ គ្រឿងផ្ទុះគ្រប់ប្រភេទដែលបង្កឱ្យភ្ញាក់ផ្អើល និងអសន្តិសុខ ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ។ ទី៥ ហាមឃាត់ការបង្ហោះម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ចៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗ។ ទី៦គឺ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ត្រូវអនុវត្ត៣កុំ ៣ការពាររបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺរាតត្បាតកូវីដ-១៩ ដោយរក្សាអនាម័យឱ្យបានត្រឹមត្រូវ។

រូបភាព៖ Google

រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ខេត្តកណ្តាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តធំជាងឆ្នាំមុនៗ នៅភ្នំព្រះរាជទ្រព្យ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៣។ សង្រ្កាន្តខេត្តកណ្តាល មានរៀបកម្មវិធីសប្បាយជាច្រើនដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម