Connect with us

ព័ត៌មានជាតិ

បណ្ដេញជនជាតិជប៉ុន ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា

បានផុស

នៅ

ជនជាតិជប៉ុនចំនួន ១៩នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា អនុលោមតាមច្បាប់ ស្តីពី អន្តោប្រវេសន៍ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិជប៉ុនចំនួន ១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ។ ជនជាតិជប៉ុនទាំង ១៩នោះ ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមជម្រាបថា ជនជាតិជប៉ុនចំនួន ១៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវរកឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈ HOTLINE ជនបរទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែមករា ឆ្នាំ ២០២៣កន្លងទៅនេះ រួចបញ្ជូនបានទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ស្របតាមច្បាប់ ស្តីពី អន្តោប្រវេសន៍។

នៅពេលទៅដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ កាលពីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០​២៣ដដែល គឺជនជាតិ​ជប៉ុនទាំង ​១៩​នាក់នោះ ត្រូវបានសមត្ថកិច្ចក្រុងតូក្យូ ចាប់ខ្លួនភ្លាមៗ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ជនជាតិជប៉ុនទាំងនោះ ​បានឆ​បោក​ប្រាក់​ប្រហែល ២៥០, ០០០យ៉េន ឬ​ប្រហែល ១៩០០ដុល្លារអាមេរិក ​ពី​ស្រ្តីរស់​នៅ​ទីក្រុង​តូក្យូ​ម្នាក់ អាយុ ៦០ឆ្នាំ​ កាលពី​ខែ​មករា។ ពួកគេបានផ្ញើសារក្លែងក្លាយ ព្រមានដល់ស្ត្រីរូបនោះ ឲ្យបង់ប្រាក់សម្រាប់សេវាកម្មអនឡាញ។ ក្រុមនេះ បានធ្វើ​ប្រតិបត្តិការ​ចេញ​ពី​បន្ទប់​សណ្ឋាគារ​មួយ ​ក្នុង​ក្រុង​ព្រះសីហនុ៕   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក សាយ សំអាល់
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១០ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន វាយប្រហារភាគខាងជើង ប្រទេសជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម