Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់​លើវិស័យ​ពិការភាព

បានផុស

នៅ

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅថ្ងៃទី ១២ ខែមេសានេះ បានចូលរួមអបអរសាទរជាមួយ ឧត្តមសេនីយ៍ត្រី ជា ព្រឿង ចំពោះការទទួលបានមុខតំណែងជា “នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក” ដែលជាការប្រគល់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អ៊ំពូមីងបងប្អូនជាយោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍយោធិនពិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន ដោយសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមណ្ឌលគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់គ្រង និងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ, ផ្ទះស្នាក់នៅ និងសំណង់ផ្សេងៗជាច្រើននៅក្នុងមណ្ឌល ដោយមានជំនួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងស៊ីវិល និងយោធា ជាពិសេសការយកចិត្តទុកដាក់ផ្ទាល់សំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បម្រើឱ្យសេចក្តីត្រូវការ និងជីវភាពរស់នៅរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារបានល្អប្រសើរ។

សមិទ្ធផលទាំងនេះ ស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយឧបត្ថម្ភគាំពារដល់អ៊ំពូងមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដើម្បីកែលម្អជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ សំដៅធានាបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍរបស់សង្គមជាតិ ជាពិសេសដើម្បីសម្តែងនូវការដឹងគុណ និងការតបគុណចំពោះពលិកម្ម និងគុណបំណាច់ ដ៏ធំធេងរបស់អ៊ំពូមីងបងប្អូនយោធិនពិការ ដែលមានចំពោះជាតិមាតុភូមិ។

ជានិច្ចជាកាល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ំពូមីងយោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងយោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់អ៊ំពូមីង និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរ, គុណភាពជីវិតល្អប្រសើរ, គ្មានការរើសអើង និងទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ។

ជាក់ស្តែង ការរៀបចំមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅតាមតំបន់នានាទូទាំងប្រទេស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា ដោយផ្តើមចេញពីចំណុចសូន្យទទួលបានសុខសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសេចក្តីសុខសាន្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណចំពោះអ៊ំពូមីងបងប្អូនយោធិនពិការទាំងអស់ ដែលតែងជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ តាំងពីដើមរៀងមក ជាពិសេសក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះគ្រប់ៗគ្នា។

ដូចនេះ សូមបន្តមានជំនឿទុកចិត្តមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដើម្បីបន្តថែរក្សាការពារអ្វីដែលយើងកំពុងមានក្នុងដៃសព្វថ្ងៃនេះ ឱ្យបានគង់វង្ស និងបន្តការអភិវឌ្ឍខ្លួនយើង, ក្រុមគ្រួសារយើង និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម