ព័ត៌មានជាតិ
លោក ថោង រដ្ឋស័ក្តិ រំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥.២ លាននាក់ ដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មី
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដំណើរកម្សាន្តប្រមាណ ៥.២លាននាក់ នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា ដោយសារឆ្នាំ ២០២៣នេះ កម្មវិធីអង្គរសង្រ្កាន្តខួបលើកទី១០ បានចាប់ផ្តើមធ្វើឡើងវិញ អាចនឹងមានកំណើនភ្ញៀវទេសចរខ្ពស់។ លោកបានប៉ាន់ស្មានថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ កម្ពុជា នឹងមានភ្ញៀវទេសចរចេញកម្សាន្តប្រមាណ ៥.២ លាននាក់។ ក្នុងចំណោមតួលេខនេះ លោកបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុង និងចូលមកពីខាងក្រៅអាចមានចំនួនជាង ៦ម៉ឺននាក់ ពោលគឺមានការកើនឡើង ២ម៉ឺននាក់ បើធៀបនឹងឆ្នាំ ២០២២កន្លងទៅ។

លោកបានគូសបញ្ជាក់ដូច្នេះថា«គោលដៅទេសទូទាំង ២៥ខេត្តក្រុង ទិដ្ឋភាពរូមគឺសង្ក្រាន្តកម្ពុជា ប៉ុន្តែធំជាងគេ បានប្រមូលផ្តុំនៅខេត្តសៀមរាប គឺអង្គរសង្ក្រាន្ត»។
បើតាមលោក ថោង រដ្ឋស័ក្តិ ត្រឹមរយៈពេល ២ខែដំបូងដើមឆ្នាំ ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណជាង ៨០ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ កើនឡើងជាង ៨០ភាគរយ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍ ដែលកំពុងទាក់ទាញខ្លាំង មានដូចជា ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តជាប់មាត់សមុទ្រ រួមមាន ខេត្តព្រះសីហនុ កំពត កែប និងខេត្តកុងកោះជាដើម។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.៣លាននាក់។ ដោយឡែក នៅឆ្នាំ ២០២៣នេះ រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចន្លោះ ៤.៥-៥លាននាក់ ដោយផ្អែកទៅលើកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នេះជាការបញ្ជាក់របស់លោក ថោង រដ្ឋស័ក្តិ។ ជាមួយគ្នានេះ លោកបានរំលឹកថា កាលពីឆ្នាំ ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ បើពុំមានជំងឺកូវីដ ឆ្នាំ ២០២០ គ្រោងទទួលបាន ៧លាននាក់។ ប៉ុន្តែជំងឺកូវីដ-១៩ បានបំផ្លាញវិស័យទេសចរណ៍ពីចុងឆ្នាំ ២០១៩ រហូតដល់ចុងឆ្នាំ ២០២២ ចំនួន ៣លាននាក់។
ទោះយ៉ាងណាលោកអះអាងថា ភ្ញៀវទេសចរនឹងវិលត្រឡប់ទៅដូចឆ្នាំ ២០១៩ឡើងវិញ នៅចុងឆ្នាំ ២០២៤ ដោយរំពឹងថា នឹងទទួលបានប្រហែល ៧លាននាក់៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ