ព័ត៌មានជាតិ
លោក ជា វ៉ាន់ដេត អញ្ជើញបើកកម្មវិធីសង្រ្កាន្តនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ
លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី កាលពីព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣នេះ បានអញ្ជើញបើកកម្មវិធីសង្រ្កាន្តភូមិភូមិក្រាំងធ្នង់ ដើម្បីទទួលទេវតាឆ្នាំថ្មីប្រពៃណីខ្មែរ ដោយកម្មវិធីនេះ ក៏មានការចូលរួមពីលោក គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ផងដែរ។

កម្មវិធីសង្ក្រានភូមិក្រាំងធ្នង់នេះ រៀបចំឡើងដោយលោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ហើយទទួលបន្ទុកភូមិក្រាំងធ្នង់ និងសមាជិកមេធាវី ចុះជួយភូមិក្រាំងធ្នង់រួមជាមួយសមាជិកក្រុមមេធាវីរារដ្ឋាភិបាលចុះជួយឃុំក្រាំងធ្នង់ រួមជាមួយប្រជាពលរដ្ឋនៅក្នុងភូមិឃុំក្រាំងធ្នង់ ជាច្រើននាក់ទៀត។

សង្រ្កាន្តនៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវនេះ ក៏មានការៀបចំសម្តែងរបាំត្រុដិផងដែរ ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសាឆាប់ៗនេះ។ ការរៀបចំពិធីសម្ដែងរបាំឆៃយ៉ាំ និងរបាំត្រុដិនេះ ក៏ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិឃុំក្រាំងធ្នង់ ក៏ដូចជាប្រទេសខ្មែរទាំងមូល សម្រាប់ឆ្នាំថ្មីនេះផងដែរ។

ថ្លែងនៅក្នុងឱកាសបើកសង្រ្កាន្តភូមិក្រាំងធ្នង់នេះ លោក ជា វ៉ាន់ដេត លើកឡើងថា ការដែលប្រជាពលរដ្ឋមានឱកាស ជួបជុំគ្នារាំលេងកម្សាន្ដ និងលេងល្បែងប្រពៃណីនាពេលនេះ គឺដោយសារតែប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ។ សន្តិភាព និងការអភិវឌ្ឍនេះ គឺដោយសារតែការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាមគ្គុទេសឯក។

នៅក្នុងឱកាសនោះដែរ លោក គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ក៏បានលើកឡើងអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយលោកក៏បានរំលឹកដល់ប្រជាពលរដ្ឋនៅឃុំក្រាំងធ្នង់ ក៏ដូចជានៅស្រុកបាទី ខេត្តតាកែវទាំងអស់ ត្រូវរួមគ្នាបន្តថែរក្សាការពារសុខសន្តិភាព ហើយដើម្បីមានសុខសន្តិភាព និងការអភិវឌ្ឍនេះ គឺយើងទាំងអស់គ្នាត្រូវបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនកម្ពុជា គឺមានអ្វីៗទាំងអស់។

បន្ថែមពីលើនេះលោក គី តិច ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនថាតែនៅស្រុកបាទីនោះទេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរទៅស្រុកកំណើត និងទៅកន្លែងកម្សាន្ដនានា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់គ្នាទៅវិញទៅមក ផងដែរ។

សូមជម្រាបថា សង្រ្កាន្តភូមិក្រាំងធ្នង់ដែលរៀបចំយ៉ាងឱឡារឹកនេះ គឺដើម្បីបើកឲ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីលេងកម្សាន្ដសប្បាយ និងល្បែងប្រជាប្រិយប្រពៃណីខ្មែររយៈពេល ៣ថ្ងៃ ហើយក្រៅពីល្បែងប្រជាប្រិយក៏មានការប្រគំតន្រ្តីផងដែរ ដែលជាការឧបត្ថម្ភរបស់លោក ឈិត បូរ៉ាវុធ និងក្រុមការងារចុះជួយភូមិ ឃុំនិងស្រកបាទី ទាំងមូល៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ