Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​សប្បាយចិត្ត បន្ទាប់ពី​អាជ្ញាធរ​អនុញ្ញាតឱ្យ​កាយ​ផ្តាច់​ទំនប់​ជា​ផ្លូវ​ឆ្លងកាត់​ទន្លេតូច​ស្រុក​កោះសូទិន

បានផុស

នៅ

កំពង់ចាម ៖ អាជ្ញាធរ​ស្រុក​កោះសូទិន​បានសម្រេច​អនុញ្ញាត ឱ្យ​កាយ​ផ្តាច់​ទំនប់​ដែល​បាន​ទប់​ធ្វើជា​ផ្លូវ​ឆ្លងកាត់​ទន្លេតូច ស្ថិត​នៅមុខ​វត្ត​ពាមប្រធ្នោះ ភូមិ​ពាមប្រធ្នោះ ឃុំ​ពាមប្រធ្នោះ ក្នុងស្រុក​កោះសូទិន ពី​ត្រើយម្ខាង​មកកាន់​ត្រើយម្ខាង​នោះ​ចេញ​ហើយ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​នេះ​ផ្ទុះ​ការ​តវ៉ា​កាលពី​ថ្ងៃទី ១១ មេសា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិន វណ្ណៈ អភិបាលស្រុក​កោះសូទិន​បានឱ្យដឹង​កាលពី​ថ្ងៃទី ១១ មេសា​ថា​ ករណី​នេះ​ខាង​លោក​បាន​ពិភាក្សា ជាមួយ​អាជ្ញាធរ​ស្រុក​ជាប់​ទន្លេតូច របស់​ខេត្តកណ្តាល និង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី ១០ មេសា​ដែល​ប្រជាពលរដ្ឋ​តវ៉ា​ថា ទន្លេតូច​គោក​រីង​អស់​ដោយសារ​ទំនប់ កាត់​ទន្លេតូច​ត្រង់​ចំណុច​ខាងលើ ដែល​ភ្ជាប់​ពី​ត្រើយ​ខាងលិច ទៅ​ខាងកើត​ទន្លេតូច ដែល​ត្រើយ​ខាងកើត​ជាប់​ទៅនឹង​ព្រែក​អង់កូ ស្ថិតក្នុង​ភូមិ​កំពង់​ឪជ្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន ដែល​បាន​ទប់​ធ្វើ​ផ្លូវ​ឆ្លងកាត់​ជាច្រើន​ខែ​មកហើយ​នោះ​  ដោយ​ចំណុច​នេះ​ទន្លេ​គោក​ស្រាប់​ងាយស្រួល​ធ្វើ​ផ្លូវ​ឆ្លងកាត់។

លោក​អភិបាល​បានឱ្យដឹង​ទៀត​ថា ប៉ុន្តែ​នៅ​ថ្ងៃទី ១១ មេសា​យើង​បាន​យល់ព្រម​ឲ្យ​គ្រឿងចក្រ​កាយ​បើក​ផ្លូវទឹក​ហូរ​ដូច​ធម្មតា​វិញ​ហើយ ដើម្បី​បញ្ចៀស​ការ​តវ៉ា ឬ​ ស្តី​បន្ទាស​ដោយសារ​ទំនប់​មួយ​នេះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ខាងក្រោម​។

ដោយឡែក​នៅ​រដូវប្រាំង គឺ​ទន្លេតូច​បាន​គោក​រីង​អត់​ទឹកជា​កង់ៗ នៅ​មាន​ទឹកតែ​កន្លែង​ប្រភព​ទឹក​ជ្រៅ ជា​អន្លង់ ព្រោះ​នៅ​ខាង​មាត់ទន្លេ​នេះ​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ផុត​អស់​ដែរ។ ម្យ៉ាងទៀត​ឆ្នាំ​កន្លង​មាន​ភ្លៀង​កក់ខែ​ច្រើន ខុស​ពី​ឆ្នាំ​២០២៣​នេះ​មាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​រីង​ផ្ទុះ​ការ​តវ៉ា​បែបនេះ។

លោក​អនុសេនីយ៍ឯក ឆាយ ម៉ាច នាយរង​ប៉ុ​ស្តិ៍​ព្នៅ​២ ស្រុក​ស៊ីធរ​កណ្តាល ខេត្តកណ្តាល បាន​ប្រាប់ថា ទឹកទន្លេ​តូច​ដែល​ប្រជាពលរដ្ឋ​ស្នើ​ខាង​អាជ្ញាធរ​ស្រុក​កោះសូទិន​កាយ​ទំនប់​ជា​ផ្លូវ​ចេញ​នោះ​កាលពី​ថ្ងៃ​ទី១១ ខែមេសា ទើប​ហូរ​ធ្លាក់​មកដល់​ព្រែក​សណ្តែក​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​គិត​ត្រឹម​ម៉ោង​ប្រមាណ ១០ ព្រឹក​ថ្ងៃទី ១២ មេសា គឺ​នៅសល់​ប្រហែល​ពាក់កណ្តាល​ទៀត​ទើប​ទឹកទន្លេ​នេះ​ហូរ​ធ្លាក់​ដល់​ទឹកដី​ខាង​លោក។ ខុស​កាលពី​ទប់​ទំនប់​ធ្វើ​សង់ស្ពាន​ដើម​ស្តៅ គឺ​ទឹក​ហូរ​លឿន​ជាន់​លិច​យក​របស់របរ​ស្ទើរ​មិនទាន់​កាលនោះ។

សូម​បញ្ជាក់​ថា ទន្លេតូច​ជា​ទន្លេ​មួយ​បែក​ចេញពី​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះសូទិន ដោយ​ហូរ​កាត់​ទឹកដី​ខេត្តកណ្តាល និង​ខេត្តព្រៃវែង ហើយ​ឆ្លងកាត់​ប្រទេស​វៀតណាម គឺ​នៅ​ខែប្រាំង​ទន្លេ​បាន​គោក ជា​អន្លើៗ មិន​ឱ្យ​ធ្វើដំណើរ​តាម​ទូក កាណូត បានទេ លុះត្រា​នៅ​រដូវវស្សា​ទើប​អាចធ្វើ​ចរាចរ​ឆ្លងកាត់​បាន៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម