Connect with us

ព័ត៌មានជាតិ

ប.ស.ស អំពាវនាវដល់កម្មករនិយោជិត​ប្រុងប្រយ័ត្នខ្ពស់​ចៀសវាងគ្រោះថ្នាក់ចរាចរណ៍​ពេលធ្វើដំណើរទៅស្រុក

បានផុស

នៅ

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះ​ថ្នាក់ចរាចរណ៍នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដើម្បីទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរ និងជួបជុំក្រុមគ្រួសារ សាច់ញាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីអំពាវនាវ  ស្ដីពីការបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក  នាឱកាសពិធីបុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចុះថ្ងៃទី១២ មេសា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មាន​កម្មករ​និយោជិតផងដែរ តែងតែធ្វើដំណើរ ទៅលេងស្រុកកំណើត ឬធ្វើដំណើរកម្សាន្តពីទីកន្លែង​មួយទៅកន្លែងមួយ​ផ្សេងទៀត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាហេតុធ្វើឲ្យចរាចរណ៍មានភាពមមាញឹកខ្លាំង ទន្ទឹមនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ក៏កើតមានច្រើនផងដែរ។

ដើម្បីចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃបេឡាជាតិ​សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមអំពាវនាវដល់កម្មករ​និយោជិតដែលធ្វើដំណើរ​តាមរថយន្ត ត្រូវជ្រើសរើសរថយន្តណាដែលមានសុវត្ថិភាពហើយ ចំពោះកម្មករនិយោជិតដែលធ្វើដំណើរតាមម៉ូតូ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តវិធានការសុវត្ថិភាពដូចជាត្រូវត្រួតពិនិត្យលក្ខណៈបច្ចេក​ទេសម៉ូតូមុន​ពេលបើកបរ ជាពិសេសកង់ ចង្កូត ហ្រ្វាំង និងភ្លើងបំភ្លឺ។ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ត្រូវបើកបរបំណែកពាក់កណ្ដាលទ្រូងផ្លូវកៀកនឹងចឹញ្ចើមផ្លូវ ឬជាផ្លូវ។ ត្រូវបត់ឆ្វេង ឬបត់ស្តាំឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឲ្យភ្លើងស៊ីញ៉ូ យ៉ាងតិច ២០ម៉ែត្រ។មិនត្រូវទឹកបរលើសល្បឿនកំណត់ និងបន្ថយល្បឿន ជាពិសនៅជិតផ្លូវបត់ ផ្លូវបំបែកនិងផ្លូវកោង។មិនត្រូវជែងឬវ៉ា ក្នុងស្ថានភាពគ្រោះថ្នាក់។ មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន។

លើសពីនេះមិនត្រូវបើកបរនៅពេលងងុយដេក មិនត្រូវខឹងឆេវឆាវ គឺត្រូវចេះអត់ធ្មត់ និងយោគយល់​អធ្យាស្រ័យគ្នា​ទៅវិញទៅមក។

បេឡាជាតិសន្តិសុខសង្គម សង្ឃឹមថា កម្មករនិយោជិតទាំងអស់ ជាពិសេសកម្មករ និយោជិតជាអ្នកបើកបរម៉ូតូ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាម សេចក្តីអំពាវនាពខាងលើនេះឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ដើម្បីទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរ និងជួបជុំក្រុមគ្រួសារ សាច់ញាតិ នាឱកាសពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

យោតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកបាន​កើតឡើងទៅលើបងប្អូនកម្មករនិយោជិតចំនួន ៦៣៦លើក កើនឡើងចំនួន២៦០លើក ស្មើនឹង ៧១.៨៩%បើធៀបនឹងត្រីមាសទី១ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះ មានអ្នកស្លាប់កើនឡើង ២១% អ្នករបួសធ្ងន់កើនឡើង ០.៨៤%និងអ្នករបួសស្រាលកើនឡើង ៧៨% ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម