Connect with us

ព័ត៌មានជាតិ

តើស្ត្រី ២ រូបដែលទទួលបានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯក ជានរណា?

បានផុស

នៅ

ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិដល់ស្ត្រីចំនួន២រូប ជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ។ តាមរយៈប្រព័ន្ធតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងគោលដៅរក្សាស្ត្រី ២រូបនេះបម្រើវិស័យការពារជាតិរយៈពេលវែង គឺចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ចំពោះលោកស្រី ដាំ ដារីនី ដែលជារដ្ឋលេខាធិការក្រសួងការពារជាតិ ខណៈលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានប្រគល់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ។

លោកស្រី ដាំ ដារីនី គឺជាស្ត្រីមួយរូបដែលបានកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចាប់តាំងពីអំឡុងឆ្នាំ២០១៤។ មុនកាន់តំណែងជារដ្ឋលេខាធិការនេះ លោកស្រី ដាំ ដារីនី ធ្លាប់បានបម្រើការងារជាមន្ត្រីនៃក្រសួងកិច្ចការនារី ក្នុងតួនាទីជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។ បន្ទាប់មកស្ត្រីរូបនេះ ក៏បានបំពេញតួនាទីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ (ឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣)។

ក្នុងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាន​នីតិកម្ម និងការងារវិទ្យាស្ថាន​វិទ្យាសាស្រ្ដ​សុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ ចំពោះការងារបក្ស លោកស្រី គឺជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទទួលបន្ទុកជាប្រធានផ្នែកសិល្បៈ និងកីឡា ព្រមទាំងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ។

បន្ថែមពីនេះ លោកស្រី ដាំ ដារីនី ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដែលតួយ៉ាងលោកស្រី បានកំពុងដឹកនាំចលនាយុវជននៅទូទាំងប្រទេសតាមរយៈតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន។ តាមរយៈតួនាទីនេះ លោកស្រី ដាំ ដារីនី ត្រូវបានចាត់ទុកថា ជាស្ត្រីឆ្នើមមួយរូប ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានក្នុងបុព្វហេតុជាតិ និងការលើកកម្ពស់តម្លៃយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។

ដោយឡែក លោកស្រី ម៉ាលី សុជាតា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងឆ្នាំអំឡុងឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។ មុនតែងតាំងតំណែង​ជាអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិ គឺលោកស្រី ម៉ាលី សុជាតា ធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី​។ លោកស្រី ម៉ាលី សុជាតា ជាសកម្មជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមតស៊ូមតិជាមួយតំណាងយុវជននៃគណបក្សដទៃផ្សេងទៀតក្នុងកម្មវិធីអ្នកបន្តវេន។

លើសពីនេះ លោកស្រី ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាសមាជិកាគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូល​ដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម