Connect with us

ព័ត៌មានជាតិ

ក្រៅពីតំបន់សក្តានុពល ខេត្តមណ្ឌលគិរី មានដែន​ជម្រក​សត្វ​ព្រៃ​​ ៥​ កន្លែង​ ​ជា​គោលដៅ​ទេសចរណ៍

បានផុស

នៅ

តំបន់ទេសចរណ៍ក្នុងខេត្ត​មណ្ឌល​គិរី ​មិន​ត្រឹម​តែ​ជា​ខេត្ត​មាន​សក្ដានុពល​លើ​រមណីយដ្ឋាន​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ​មាន​ប្រមាណ ១០៥ ​កន្លែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខេត្តភូមិភាគ​ឦសាននេះ​​​ក៏​នៅ​មាន​ដែន​ជម្រក​សត្វ​ព្រៃ​ចំនួន​​ ៥ ​កន្លែង​ និង​របៀង​អភិវឌ្ឍន៍​ជីវៈ​ចម្រុះ​ ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​មួយ​កន្លែង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ស៊ាន សឿន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គិរីបាន​ឱ្យ​«កម្ពុជា​ថ្មី​» ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា ក្រៅ​ពី​តំបន់​ទាំង ១០៥​ ខាង​លើ​ ខេត្ត​​មណ្ឌល​គិរីនៅ​មាន​ដែន​ជម្រក​សត្វ​ព្រៃ​​ ៥​កន្លែង​ និង​របៀង​អភិវឌ្ឍន៍​ជីវៈ​ចម្រុះ​ ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិសក្ដានុពល​ដល់​ការ​អភិវឌ្ឍន៍​អេកូទេសចរណ៍​។

ដែន​ជម្រក​ទាំង ៥​កន្លែង និង​របៀង​​ជីវៈ​ចម្រុះ មាន​ដូច​ជា៖

១.​ ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា

ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា មាន​​ទំហំ​ផ្ទៃ​ដី​ប្រមាណ ២៩២.៦៩០ហិតា ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ក្រចេះ​ បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៨៣​ អនក្រ/បក ចុះ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ការ​ផ្ទេរ​ការ​គ្រប់គ្រង ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ក្រសួង​បរិស្ថាន។

២.ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​​ព្រេច

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច មាន​ផ្ទៃដី​ទំហំ ២២២.៥០០ហិតា បង្កើត​ឡើង​តាម​រយៈ​អនុក្រឹត្យ​លេខ ០៥ ចុះ​ថ្ងៃ​ទី០៥ ខែ​មករា ឆ្នាំ២០១៧។ ក្នុង​​នោះត្រូវ​បាន​កំណត់និង​បែង​ចែក​ជា​តំបន់គ្រប់​គ្រងក្នុង​នោះ​​​រួម​មាន​តំបន់ស្នូល​ចំនួន ០២កន្លែង តំបន់​អភិរក្ស​ចំនួន ០១កន្លែង តំបន់​ប្រើប្រាស់​ដោយ​ចិរភាព​ចំនួន ០៥កន្លែង និង​តំបន់​សហគមន៍​ចំនួន ០៧កន្លែង។

៣.ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ (ភូមិសាស្ត្រ​មណ្ឌលគិរី)

ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ (ភូមិសាស្ត្រ​មណ្ឌលគិរី) មាន​ផ្ទៃដី​ទំហំ ៤៨.៣៧៤ហិតា ត្រូវ​បាន​កំណត់និង​បែងចែក​ ជា​តំបន់​គ្រប់គ្រង​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ រួម​មាន​តំបន់​ស្នូល​ចំនួន ០១កន្លែង តំបន់​អភិរក្ស​ចំនួន ០១កន្លែង តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ចំនួន ០៤កន្លែង និង​តំបន់​សហគមន៍​ចំនួន ០៧កន្លែង។

.ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក

ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក មាន​ផ្ទៃ​ដី​ទំហំ ៤២៩.៤៣៨ហិតា បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៧៥ ចុះ​ថ្ងៃ​ទី​​​​​​​​​​៣០ ខែ​កក្កដា ឆ្នាំ២០០២, អនុក្រឹត្យ​លេខ ២០៦ ចុះថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ២០០៦ កាត់​ផ្ទៃដី​ចំនួន ៥៦.៤៦៧ហិតា, អនុក្រឹត្យ​លេខ ២១ ចុះ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១១ កាត់​ផ្ទៃ​ដី​ចំនួន ១.៧០៤ហិតា, អនុក្រឹត្យ​លេខ ៣៤ ចុះ​ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១២ កាត់​ផ្ទៃ​ដី​ចំនួន ២.០០០ ហិតា, ឆ្នាំ២០១៣ កាត់​ផ្ទៃ​ដី ១១.០៧៤ហិតា។ ហើយ​មក​ដល់​បច្ចុប្បន្ន នៅ​សល់​ផ្ទៃ​ដី ទំហំ ៣៥៨.១៩៨ហិតា។

៥​.ដែន​ជម្រក​សត្វព្រៃ​ភ្នំ​​ណាម​លៀរ

ដែន​ជម្រក​សត្វព្រៃ​ភ្នំ​​ណាម​លៀរ មាន​ផ្ទៃដី​ទំហំ ២១.៩៣៣ហិតា។

ដោយ​ឡែក​ ចំពោះ​ របៀង​អភិរក្ស​ជីវចម្រុះ ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​មណ្ឌលគិរី លោក ប្រធាន​មន្ទីរ​ខេត្ត​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ត្រូវ​បាន​បង្កើត​ឡើង ដោយ​អនុក្រឹត្យ​លេខ ០៧ អន​ក្រ.បក ចុះថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០១៧ មាន​​ផ្ទៃ​ដី​សរុប​​ទំហំ ១៧៧.៨៧៦ហិតា។

បន្ថែម​ជា​មួយ​គ្នា​នេះ លោក​ ស៊ាន សឿន បាន​រៀប​រាប​ត្រួសៗ​ពី​តំបន់​សក្ដានុពល​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ទាំង ១០០​កន្លែង​ដូច​ជា ទឹក​ជ្រោះ​ប៊ូស្រា អូរ​ផ្លាយ​ ទឹក​ជ្រោះ​មនោរម្យ ទឹក​ជ្រោះ​ជ្រៃធំ ជ្រៃ​យស ទឹក​ជ្រោះ​រមនា​១ ទឹក​ជ្រោះ​រមនា​២​ ទឹក​ជ្រោះ​លែង​ប៊ូកប្រះ ទឹក​ជ្រោះ​លែងអង់-លែងឃិន ទឹក​ជ្រោះ​លែង​ទូវ ទឹក​ជ្រោះ​អូរឆ្វេង ភ្នំ​បាយឆា ទឹក​ជ្រោះ​អូរតាំកន ទឹក​ជ្រោះ​អូរតឹងលឹង ទឹក​ជ្រោះ​ ៧​ជាន់ សមុទ្រ​ឈើ និង​អូរមីស​ ជា​ដើម។

លោកប្រធាន​មន្ទីរបាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះតំបន់​ដែល​ជា​គោលដៅ​ថ្មីសម្រាប់​ភ្ញៀវ​ទេសចរទៅ​លេង​កម្សាន្ត​មាន​ ភ្នំ​ណាមលៀរ ទីប្រជុំជន​ស្រុក​កោះញែក និង​តំបន់​កោះ​ម្យើល​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រឹះស្ថាន TVET នៅ​កម្ពុជា រៀបចំ​កម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ​ជាមួយ​ និង​មហាជន​ចូល​រួម​ជិត​៥​ម៉ឺន​នាក់​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ក្រុមហ៊ុន ​MinebeaMitsumi Inc. ​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខនេះ

កីឡា១០ ម៉ោង មុន

សន្ទុះការគាំទ្រ​បាល់ទាត់​កម្ពុជា​កើនឡើងខ្លាំង ក្រោយជោគជ័យ​របស់ក្រុមនារីកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម