Connect with us

ព័ត៌មានជាតិ

លោក ថោង រដ្ឋស័ក្តិ ៖ ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍

បានផុស

នៅ

នាថ្ងៃអនាគត ខេត្តមណ្ឌលគិរី នឹងក្លាយជាឋានសួគ៌អេកូទេសចរណ៍។ នេះជាការបញ្ជាក់របស់លោក ថោង រដ្ឋស័ក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកាតុមូលរបស់កម្ពុជាថ្មី លោក​ ថោង រដ្ឋស័ក្តិ បានលើកឡើងដូច្នេះថា« យើងមានផែនការមេ​អភិវឌ្ឍខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ ឱ្យខេត្តនេះ ក្លាយជាឋានសួគ៌អេកូទេសចរណ៍នាថ្ងៃអនាគត»។

លើសពីនេះទៀត លោកបានឱ្យដឹងថា នៅខេត្តមណ្ឌលគិរី នឹងមានការអភិវឌ្ឍសាងសង់ព្រលានយន្តហោះ នៅឆ្នាំ ២០៣០ ដែលមានបើកការហោះរវាងកម្ពុជា-ជប៉ុន ចិន រុស្ស៊ី និងផ្សេងៗទៀត។ ពាក់ព័ន្ធនឹងផែនការនេះ លោក ថោង រដ្ឋស័ក្តិ បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍខេត្តនេះ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២។ ការដាក់ឱ្យអនុវត្តនូវផែនការរយៈពេល១៤ឆ្នាំនេះ នឹងធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅ​ពិពិធកម្មទសចរណ៍នៅកម្ពុជា។ នេះជាការលើកឡើង របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងពិធីដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីខែ មេសា ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ភាពធន់នៃសក្តានុពលទេសចរណ៍របស់ខេត្តមណ្ឌលគិរី តាមរយៈលំហូរអ្នកទេសចរក្នុងស្រុក នាអំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញអំពីឧត្តមភាពរបស់ខេត្តនេះ នៅក្នុងការផ្សារភ្ជាប់ជាមួយប៉ូលទេសចរណ៍ដទៃទៀត  ដូចជាប៉ូលសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ជាដើម។

វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាលកំណើននៃវដ្តជីវិត នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅដោយសក្តានុពល សម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាព សត្យានុម័ត​សម្បូរបែប សម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍  និងអន្តរវិស័យនគាំទ្រ​ដល់ការ​អភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។ 

ខេត្តនេះ មានសក្តានុពលដ៏ធំធេង នៅក្នុងវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ និងដំណាំកសិ-ឧស្សាហកម្មនានា មានដំណាំកាហ្វេជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ្រូកកណ្ដុរ
ព័ត៌មានជាតិ៦ នាទីutes មុន

របរចិញ្ចឹមជ្រូកកណ្ដុរធ្វើឲ្យគ្រួសារមួយនៅក្រុងបានលុងរកចំណូលបានគួរសម

ព័ត៌មានជាតិ១៩ នាទីutes មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហ្សេលេនស្គី៖ បើ​អ៊ុយក្រែន​ដក​ច្បាប់​អាជ្ញាសឹក​សម្រាប់​​ការ​បោះឆ្នោត នោះ​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​វាយ​លុក

ព័ត៌មានជាតិ២០ នាទីutes មុន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត

Jiv Jetsu
កីឡា២៥ នាទីutes មុន

កីឡាករ​ជឺជីតស៊ូ​កម្ពុជា សុបញ្ញា ឈ្នះ​មេដាយ​មាស​នៅ​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម