Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅវត្តទេពពោធិវង្ស

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំបុណ្យផ្កាប្រាក់សាមគ្គីនេះឡើង គឺដើម្បី​ជាការរៃអង្គាសបច្ច័យយកមកកសាងសមទ្ធិផលក្នុងវត្តទេព ពោធិវង្ស ស្ថិតនៅក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដើមី្បប្រមូលបច្ច័យសាងសង់សាលាអនុគណក្រុងសៀមរាប សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនាជូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសង្ឃដិការបស់ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត និងជាព្រះអនុគណក្រុងសៀមរាប បច្ច័យដែលទទួលបានពីអង្គផ្កាប្រាក់នេះ និងយកទៅធ្វើការផ្គត់ផ្គង់លើតម្រូវការចាំបាច់ក្នុងវត្ត សំខាន់ក្នុងការទូទាត់សងថ្លៃតំណង់នូវអគារសាលាអនុគណមានបណ្តោយ៣១ម៉ែត្រ និងទទឹង១២ម៉ែត្រ កម្ពស់២ជាន់សង់ពីឥដ្ឋ ដែក និងស៊ីម៉ង់ត៍ដែលបានកសាងកាលពីឆ្នាំ២០១៩ ហើយបានរួចរាល់នៅដើមឆ្នាំ២០២៣នេះ។ ព្រះតេជគុណបន្ថែមថា ព្រះពុទ្ធសាសនាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនយ៉ាង គឺឱវាទពុទ្ធសាសនាជាបច្ច័យមួយជួយឲ្យមនុស្សមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធ្វើឲ្យបុគ្គលគ្រប់រូបមានសុខភាពផ្លូវចិត្តល្អរឹងមាំ និងនាំឲ្យសុខភាពរាងកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យនិងសុខភាពផ្លូវចិត្ត។ ព្រះពុទ្ធសាសនាធ្វើឲ្យមនុស្សមានអារម្មណ៍ល្អមានសតិ្តរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាច និងវិបត្តិទាំងពួង និងជួយផ្តល់កម្លាំងចិត្ត ធ្វើឲ្យមនុស្សមានកម្លាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយតាមថែរក្សាជានិច្ច ជាបច្ច័យមួយដែលអាចជួយឲ្យការធ្វើការងារបានសម្រេច និងមានឱកាសយកឈ្នះលើឧបសគ្គទាំងពួងបាន ។ ព្រះពុទ្ឋសាសនាក៏ជាបច្ច័យជួយឲ្យការចិញ្ចឹមជីវិតរបស់បុគ្គលកាន់តែមានរបៀបវិន័យ និងមានគុណភាពល្អឡើង មានឱកាសបានសម្រេចប្រយោជន៍ដោយល្អ។

ព្រះវិជ័យរង្សីបណ្ឌិតបានបន្តទៀតថា ក្នុងពិធីពុទ្ធសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនទូលំទូលាយឡើងដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាពសុខដុមរមនានៅក្នុងសង្គម និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្ដល់ឱកាសដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភក៍ ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយ ចូលរួមធ្វើបុណ្យដ៏ធំនេះ ដែលឆ្លុះបញ្ច៉ាំងឲ្យឃើញពីមហាសាមគ្គីភាព ក្នុងសង្គមកម្ពុជាទាំង​មូល ក៏ជាឱកាសបង្កើននូវសេចក្ដីគោរពស្រឡាញ់គ្នា ទៅវិញទៅមក រួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហិង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្ដិភាពដ៏ពេញលេញ រួមជាមួយសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ដ ដែលធ្វើឲ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ ។

បន្ទាប់ពីលោកគ្រូអាចារ្យ ធ្វើកម្មវិធីវេរប្រគេនបច្ច័យជូនដល់ព្រះគ្រូចៅអធិការវត្តរួចមក លោកគ្រូអាចារ្យ បានធ្វើពិធីពុទ្ធាភិសេក​ព្រះអង្គផ្ចាញ់មា ដែលបានធ្វើទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដើមី្បក្នុងការតម្កល់ទុកនៅក្នុងអគារសាលា អនុគណសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទគោរពប្រតិបត្តិ ទៅតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការកសាងព្រះពុទ្ធបដិមា តាងព្រះបរមរូបនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់កើតមានតាំងពីសម័យពុទ្ធកាលម៉្លេះព្រះពុទ្ឋជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងសរសើរអំពីអានិសង្សនៃការជួសជុល និងការកសាងព្រះពុទ្ធរូប ដែលត្រូវបានទទួលផល យ៉ាងច្រើនជាអនេកប្បការ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៤ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម