ព័ត៌មានជាតិ
យុវជន៣នាក់ សំងំជក់ថ្នាំញៀនត្រូវអាវុធហត្ថឃាត់ខ្លួនដកហូតថ្នាំញៀន៤.៨២ក្រាម
បន្ទាយមានជ័យ ៖ យុវជន៣នាក់ សំងំជក់លក់ថ្នាំញៀនក្នុងក្រុងសិរីសោភ័ណ ត្រូវកម្លាំងអាវុធហត្ថក្រុងក្រុងសិរីសោភ័ណ១ក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងចុះឃាត់ខ្លួនបានចំនួន៣នាក់ នៅវេលាម៉ោង ១០យប់ ថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២១ ក្នុងចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយយុវជនទាំង៣នាក់ កំពុងសំងំជក់ និងត្រៀមយកថ្នាំញៀនទៅលក់បន្តឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៤កូនថង់កិបស្មើ ទម្ងន់៤,៨២ក្រាម និងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1F-1530 និងសម្ភារៈមួយចំនួន។
លោកយ៉ាន់ សុវណ្ណ បានឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៣នាក់ ១ឈ្មោះ ថា វ៉ាន់ថៃ ហៅ ហុក ភេទប្រុស អាយុ១៧ឆ្នាំ មានថ្នាំញៀន ៤.៣០ក្រាម រស់ភូមិសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ២ឈ្មោះ ស៊ាន ម៉ាន់ហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានថ្នាំញៀន១កូនថង់កិប ទម្ងន់ ០.៤១ក្រាម ៣ឈ្មោះ ឡុង លី ហៅ ដឺ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានថ្នាំញៀន១កូនថង់កិប ទម្ងន់ ០,១១ក្រាម។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ព្រមទាំងការធ្វើតេស្តទឹកនោមផងនោះ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ