Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ត្រៀម​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

បានផុស

នៅ

សៀម​រា​ប ៖ អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក​លី សំរិទ្ធ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែមេសា​នេះ​ថា ដោយមាន​ការគាំទ្រ​ពី​កងកម្លាំង​ថ្នាក់ជាតិ​ជាច្រើន​នាក់ អាជ្ញាធរ​ខេត្តសៀមរាប បាន​ត្រៀមខ្លួន​និង​គិតគូរ​រួចជាស្រេច​នៅក្នុង​ការការពារ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សូម្បីតែ​ភាព​ចន្លោះប្រហោង​ត្រឹម​១​ភាគរយ​ក៏ត្រូវ​បានគិត​គូរ​យ៉ាង​ម៉ត់ចត់​ដែរ ហើយ​ជា​ផែនការ​មួយ​ល្អិតល្អន់​ដែល​ពេលនេះ​ក៏​កំពុង​អនុវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា យើង​ប្រើ​កម្លាំង​ច្រើន តាំងពី​ក្រុម​ចរាចរណ៍ ក្រុម​សណ្តាប់ធ្នាប់ និង ក្រុម​បង្ការ​បង្ក្រាប​បទល្មើស ដូច្នេះ​សន្តិសុខ​នេះ យើង​បានគិត​ម៉ត់ចត់​ណាស់ ហើយ​យើង​ប្រយ័ត្នប្រយែង​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​សន្តិសុខ ដើម្បី​មិន​ឲ្យ​មានការ​ថ្លោះធ្លោយ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប មេត្តា​យោគយល់​អធ្យាស្រ័យ​គ្នា​នៅក្នុង​ការធ្វើដំណើរ និង សូម​ឲ្យ​បងប្អូន​ទាំងអស់​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ជាមួយនឹង​ស្នាមញញឹម និង​អនុស្សាវរីយ៍​ល្អ​ពី​អង្គរ​សង្ក្រាន្ត។

គួរ​រំលឹក​ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ​នេះ មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជិត​៩​ពាន់​នាក់ មកពី​១២​អង្គភាព​និង​ស្ថាប័ន រួមមាន ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ , កងរាជអាវុធហត្ថ , បញ្ជាការដ្ឋាន​អង្គរក្ស និង បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេរវកម្ម ដែល​ត្រូវ​ដាក់​រាយ​នៅ​តាម​បណ្តា​គោលដៅ​សំខាន់​ចំនួន​៦​ទីតាំង ដើម្បី​ការពារ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ជួយ​សម្រួល​ចរាចរណ៍ ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​អញ្ជើញ​ចូលរួម​លេង​កម្សាន្ត​សប្បាយ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម