Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី​ គន់ គីម អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​ពលរដ្ឋ ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ លោកទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តឧត្ដរមានជ័យ អម​ដំណើរ​ដោយ លោក ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ដែល​រង​ផលប៉ះពាល់​ពី​ខ្យល់​កន្ត្រាក់ កាលពី​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ព័ត៌មាន​បឋម អំពី​ករណី​ខ្យល់​កន្ត្រាក់​នៅ​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ ដែលមាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​បណ្តាល​ឲ្យ​ផលប៉ះពាល់ ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៤៩​ខ្នង លើ​ក្រុង ស្រុក​ចំនួន ០៣​ដូចខាងក្រោម​៖

១.​ក្រុង​សំរោង​ ៖ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៤៤​ខ្នង

២.​ស្រុក​អន្លង់វែង ​៖ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០៥​ខ្នង​

៣.​ស្រុក​ត្រពាំង​ប្រាសាទ​ ៖ ដួល​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ០១​កន្លែង​។​

​សរុប​ករណី​គ្រោះមហន្តរាយ​គិត​ចាប់ពី​ថ្ងៃទី​១៦ ខែកុម្ភៈ ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ សរុប​ចំនួន ៨​ករណី ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤៦០​ខ្នង​, ដួល​ស្លាក​ផ្សាយពាណិជ្ជកម្ម​ធំ​ចំនួន ០៣ និង​របួស​មនុស្ស​ម្នាក់៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម