Connect with us

ព័ត៌មានជាតិ

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បុគ្គលិក​ប្រមាណ​ជាង ៣,៣០០​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ)

បានផុស

នៅ

នា​រសៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ ប៊ែ​ល​ធី គ្រុប បាន​ប្រារព្ធ​ពិធី​អបអរ​សារ​ទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ និង​ពិសា​អាហារ​សាមគ្គី​របស់​ក្រុមគ្រួសារ​ប៊ែ​ល​ធី ជូន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ សរុប​ប្រមាណ​ជាង ៣,៣០០​នាក់ ក្រោម​អធិបតីភាព លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ស្ថាបនិក​និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកជំទាវ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ លោក​បណ្ឌិត លី ឆេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និង​លោកគ្រូ​-​អ្នកគ្រូ​គ្រប់ផ្នែក​ទាំង​អស់នៃ​ប៊ែ​ល​ធី គ្រុប ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ កម្លាំងចិត្ត កម្លាំងកាយ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន រយៈពេល​ពេញ ១​ឆ្នាំ ទាំង​ផ្នែក​ប៊ែ​ល​ធី​សំណង់ ប៊ែ​ល​ធី​ទេសចរណ៍ និង​ប៊ែ​ល​ធី​អប់រំ ដែល​ធ្វើឱ្យ​ប៊ែ​ល​ធី មានការ​រីកចម្រើន​ជា​បន្តបន្ទាប់។

លោក​បណ្ឌិត បានឱ្យដឹងថា ប៊ែ​ល​ធី​អប់រំ ចែកចេញជា ៤ រួមមាន​៖

១-​សាលា ប៊ែ​ល​ធី អន្តរជាតិ​៖ បច្ចុប្បន្ន​មាន ២៦​ទីតាំង (២៤​សាខា​កំពុងដំណើរការ និង ២​សាខា​កំពុង​សាងសង់​) មាន​សិស្ស​កំពុង​សិក្សា​ចំនួន ៦០,៥៥៩​នាក់ មាន​កម្មវិធីសិក្សា ៥​ធំៗ គឺ​៖ ១-​ចំណេះ​ទូទៅ មាន​ពី​ថ្នាក់​ត្រៀម​, ថ្នាក់​ទី​១ – ១២, ២-​ភាសា​អង់គ្លេស​ទូទៅ (ESL Program) មាន​ពី​ថ្នាក់​ត្រៀម​, Level 1 – 12, ៣-​កម្មវិធី​អភិវឌ្ឍ​បញ្ញា IMA ជួយ​បង្កើនល្បឿន​នៃ​ការគិត​លេខ និង​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​ឱ្យមាន​ភាព​វ័យឆ្លាត ស្ទាត់ជំនាញ និង​ឆាប់រហ័ស​, ៤-​វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័រ និង ៥-​ថ្នាក់​ត្រៀមប្រឡង​តេស្ត​អន្តរជាតិ

២-​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​៖ បច្ចុប្បន្ន​មាន ២​ទីតាំង (​ទីតាំង​ទី​១ ទួលស្លែង និង ទីតាំង​ទី​២ ស្ពាន​អាកាស​ចោមចៅ​) មាន​និស្សិត​កំពុង​សិក្សា​ចំនួន ៥,១២៤​នាក់ ដែលមាន​កម្មវិធីសិក្សា​ជា​ភាសាជាតិ និង​អន្តរជាតិ និង​មាន​កម្រិតសិក្សា​៥​ធំៗ​៖ ១-​ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ​, ២-​បរិញ្ញាបត្ររង​, ៣-​បរិញ្ញាបត្រ​, ៤-​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង ៥-​ថ្នាក់បណ្ឌិត​។ សាកលវិទ្យាល័យ មាន ១២​មហាវិទ្យាល័យ ៤២​ជំនាញ ក្នុងនោះ​៖ ១-​មហាវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​, ២-​ហិរញ្ញវត្ថុ និង​ធនាគារ​, ៣-​សេដ្ឋកិច្ច​, ៤-​ច្បាប់​, ៥-​អប់រំ សិល្បៈ និង​មនុស្សសាស្ត្រ​, ៦-​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​, ៧-​ព័ត៌មានវិទ្យា​និង​វិទ្យាសាស្ត្រ​, ៨-​បច្ចេកវិទ្យា​ឌីជីថល​និង​ទូរគមនាគមន៍​,៩-​វិស្វកម្ម​, ១០-​ស្ថាបត្យកម្ម​, ១១-​ទំនាក់ទំនង​អន្តរជាតិ និង ១២-​អាកាសចរ​ស៊ីវិល។

៣-​ប៊ែ​ល​ធី​ទំនាក់ទំនង​អន្តរជាតិ មាន​បម្រើ​សេវាកម្ម ធំៗ ៥​គឺ​៖ ១-​បញ្ជូន​សិស្ស​-​និស្សិត​ឆ្នើម ឬ​និទ្ទេស A ប៊ែ​ល​ធី ដែលមាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​អាច​ទទួលបាន​អាហារូបករណ៍​ឧកញ៉ា លី ឆេង ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជា​ដៃគូ​នៅក្រៅ​ប្រទេស​, ២-​បញ្ជូន​សិស្ស​-​និស្សិត​ទូទាំងប្រទេស​ដែលមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​, ៣-​រៀបចំ​សិស្ស​-​និស្សិត​ធ្វើ​ទស្សនកិច្ច​សិក្សា​ក្នុង​និង​ក្រៅប្រទេស​, ៤-​រៀបចំ​កម្មវិធី​ផ្លាស់ប្តូរ​សិស្ស​-​និស្សិត​និង​ចុះ​កម្មសិក្សា​ជុំវិញ​ពិភពលោក និង​៥-​រៀបចំ​ឯកសារ​ស្នើសុំ​ទិដ្ឋាការ​និង​ប្រឹក្សា​យោបល់​ទៅ​សិក្សា​ក្នុង​និង​ក្រៅប្រទេស

៤-​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ ប៊ែ​ល​ធី​៖ មាន​តេស្ត​អន្តរជាតិ​សំខាន់ៗ​ដូចជា ១-​អាយ​អិ​ល (IELTS), ២-​ថូ​ហ្វ​ល (TOEFL), ៣-​ជី​អ​អ៊ី (GRE) និង ៤-SIMCC (​ស៊ីម​ប៉ុក​)​។​

ជាទី​បញ្ចប់ លោក​បណ្ឌិត លី ឆេង និង​លោកជំទាវ បាន​ជូនពរ​ដល់​បុគ្គលិក​ទាំងអស់ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​ខាង​មុននេះ ព្រមទាំង​បាន​អញ្ជើញ​ចូលរួម​រាំលេង​កម្សាន្ត និង​ចាប់ឆ្នោត​ផ្សងសំណាង ជូន​បុគ្គលិក​ទាំងអស់​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម