Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ៦កត្តា នាំឱ្យមាន អង្គរសង្ក្រាន្ត និងសង្ក្រាន្តទូទាំងប្រទេស ឡើងវិញ

បានផុស

នៅ

នៅព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្ត នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ នឹង​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា​ ក៏ដូចជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ​ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិខ្មែរ ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។

សម្តេចតេជោ បានរំលឹកថា ឆ្នាំ២០២០ និង២០២១ មិនបានបើកឱ្យមានការចូលឆ្នាំនោះទេ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចក៏បានអំណរគុណប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ទទួលយកការសម្រេចចិត្តនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន៦ ដែលនាំឱ្យមាននូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមរាជធានីខេត្ត សាលាទូទាំងប្រទេសឡើងវិញ៖

ទី១. គឺសុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ។ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណង ឱ្យតែត្រូវច្បាប់។

ទី២. ការគ្រប់គ្រងបានលើជំងឺកូវីដ-១៩ ទី៣. ការមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទី៤. កត្តាមានមធ្យោបាយធ្វើដំណើរ ទី៥. កត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី៦. គឺគំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា។ ការបំបែកឯកទគ្គកម្មនៃការបត់បេះដូង ដែលមានរហូតដល់ជិត ៤លាន ដែលជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោចង់ឱ្យអង្គការកំណត់ត្រាពិភពលោក ពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។ សម្តេចតេជោ រំពឹងថា យុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ជិត ៥ពាន់នាក់នៅថ្ងៃស្អែកបន្តទៀត។

សម្តេចតេជោ បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលបានជួយគាំទ្រដល់ការការពារប្រាង្គប្រាសាទអង្គរ ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត។ សម្តេចតេជោក៏បានថ្លែងអំណរគុណទូតអាមេរិក ដែលបានជួយនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរនាពេលកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ១២ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hake​ account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាម នឹងប្រើ​កម្ចី​ចិនជាង ៨​ពាន់​លាន​ដុល្លារ លើ​គម្រោង​ផ្លូវ​រថភ្លើង​តភ្ជាប់​ប្រទេស​ទាំង​ពីរ

នេត្រ ភក្ត្រា
ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប៉ាណូអាចធ្វើបានត្រឹម៥០ភាគរយនៃផ្ទាំងប៉ាណូសរុប

ក្រុមហ៊ុនបច្ចេកវិទ្យា Apple
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ក្រុមហ៊ុន Apple នឹង​បញ្ចូល AI របស់ Alibaba ក្នុង ​iPhone លក់នៅចិន​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម