ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ នាំវិនិយោគិនចិនទៅទស្សនាការលេងល្បែងប្រជាប្រិយ នៅតាមបណ្តាវត្តនានា
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បាននាំវិនិយោគិនចិនក្នុងខេត្តព្រះសីហនុ អញ្ជើញទៅទស្សនា និងចូលរួមកម្មវិធីលេងល្បែងប្រជាប្រិយនៅតាមបណ្តាវត្តនានា នៅក្នុងស្រុកព្រៃនប់ ពិសេសវត្តអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសអញ្ជើញទៅទស្សនា និងចូលរួមលេងល្បែងកម្សាន្ដ នៅតាមវត្តក្នុងស្រុកព្រៃនប់ ពិសេសវត្តអូរចំណារ លោកអភិបាលខេត្ត និងវិនិយោគិនចិនបានទស្សនារបាំគ្រុឌ របាំជូនពរ និងចូលរួមលេងល្បែងទាញព្រាត់ និងកម្មវិធីរាំលេងកម្សាន្ត ដើម្បីបង្កើតភាពសប្បាយរីករាយ នៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុ ព្រមទាំងបានបង្ហាញអំពីល្បែងប្រជាប្រិយរបស់ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះភ្ញៀវ និងសប្បុរសជន អ្នកវិនិយោគក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ការដែលអាចលេងល្បែងប្រជាប្រិយ នៅតាមវត្តអារាមនានាក្នុងខេត្តព្រះសីហនុនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព។ ទន្ទឹមនឹងកត្តាសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ ពិសេសខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាប៉ូលសេដ្ឋកិច្ចទី ២ បន្ទាប់ពីរាជធានីភ្នំពេញ និងកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រសិទ្ធិនាមជា “តារារះនាទិសនិរតី“ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមជម្រាបថា នៅខេត្តព្រះសីហនុ មានវត្តសរុបចំនួន ៤០វត្ត ហើយនៅពេលកន្លងមកនេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភសម្ភារៈ មានដូចជា៖ ក្អម អង្គញ់ បាវក្រចៅ ប៉ិគក់ ខ្សែពួរ និងថវិកា ដើម្បីឲ្យវត្តនីមួយៗយកទៅបង្កើតកម្មវិធីសប្បាយ ដោយបង្កើតល្បែងប្រជាប្រិយជូនប្រជាពលរដ្ឋ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ