ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ឲ្យពលរដ្ឋរាយការណ៍តាមផេក បើមានទីតាំងផ្ញើម៉ូតូណាយកលើស ១,០០០រៀល
រដ្ឋបាលខណ្ឌដូនពេញ បានដំណឹងអំពីទីតាំងផ្ញើម៉ូតូដែលប្រជាពលរដ្ឋយកមកផ្ញើ ដើម្បីកម្សាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ គឺមានតម្លៃ ១,០០០រៀល ហើយបើមានទីតាំងផ្ញើម៉ូតូណាយកលើសពីការកំណត់ ប្រជាពលរដ្ឋអាច Comment ចូលក្នុង Page របស់រដ្ឋបាលខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត។
សេចក្ដីជូនដំណឹង នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា ដោយយោងលើគោលការណ៍ដឹកនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺរដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ចំពោះការផ្ញើម៉ូតូមានតម្លៃ ១,០០០រៀលក្នុងមួយគ្រឿង និងរថយន្តមានតម្លៃ ២,០០០រៀល ក្នុងមួយគ្រឿង។
ក្នុងនោះ រាល់ការបាត់បង់ ឬខូចខាតម៉ូតូ និងរថយន្តដែលបានផ្ញើនៅចំណតរបស់ខ្លួន ម្ចាស់ចំណតត្រូវទទួលខុសត្រូវទាំងស្រុង។
រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ទៀតថា ក្នុងករណី ម្ចាស់ចំណតណាមិនអនុវត្តតាមចំណុចទី ១ និងចំណុចទី ២ខាងលើ សូមសាធារណៈជនទំនាក់ទំនងមករដ្ឋបាលខណ្ឌដូនពេញ តាមរយៈទូរស័ព្ទលេខ៖ ០១៧ ៨៨៤ ៨៨៨ /០១១ ៣៧៧ ៦៦៦៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?