ព័ត៌មានជាតិ
ព្រមាន អ្នកលេងប៉ាតម្សៅបន្លំ ប៉ះស្ទាបកេរ្តិ៍ខ្មាសអ្នកដទៃ ប្រឈមជាប់ពន្ធនាគារ ១ ឆ្នាំទៅ ៣ ឆ្នាំ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់បំរាមយ៉ាងតឹងរឹងដល់ជនណាមកលេងប៉ាតម្សៅបាញ់ទឹក នៅតាមផ្លូវសាធារណៈ និងសួនមានជ័យ ប៉ះពាល់ស្ទាបអង្អែលកេរ្តិ៍ខ្មាសលើបុគ្គលដទៃកេងចំណេញ អាចឃាត់ខ្លួនដាក់ពន្ធនាគារពី ឆ្នាំ១ទៅ ដល់៣ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី២០០.០០០រៀលទៅ ៦.០០០.០០០ រៀល។ នេះបើតាមច្បាប់បទល្មើសព្រហ្មទណ្ឌ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ២៤៥, ស្ថានទម្ងន់ទោស និងទោសបន្ថែម ចាប់ពីមាត្រា ២៤៧, ២៥១ និង ២៥២។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/341207746_213276784674730_375015067014619157_n-1024x683.jpg)
ចូលឆ្នាំខ្មែរ ថ្ងៃទី២ នៅល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣នេះ ខេត្តបន្ទាយមានជ័យ មានយុវជនយុវនារីរាប់មុឺននាក់ មកពីស្រុកជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តមកលេងកំសាន្តនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងតាមដងផ្លូវសាធារណៈយ៉ាងមហោឡារិកអធិកអធម ដោយសារបំរាមរបស់សមត្ថកិច្ច យុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅមានក្រមសីលធម៍ល្អមិនដូចឆ្នាំកន្លងមកទេ យុវនារី វ័យក្មេងៗស្លៀកពាក់បានសមរម្យ មិនស្លៀកពាក់សិចស៊ី លេចមុខលេចក្រោយនោះទេ ចេះគោរពបំរាមរបស់សមត្ថកិច្ចបានល្អ ក្នុងនោះក៏គ្មានអំពើហឹង្សា សន្តិសុខសណ្តាប់ធ្នាប់ល្អ ដោយសារតែមានអង្គភាពទាំង៣ដូចជា កងកំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និង សឹករងខេត្តបន្ទាយមានជ័យ និង គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ ទាំងថ្ងៃ។
លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់គណះបញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កំលាំងអាវុធហត្ថ និងនគរបាលទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនៅខេត្តបន្ទាយមានជ័យប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។
លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចបានធ្វើការដាស់តឿន ដើម្បីពញ្ញាក់ស្មារតីដល់ យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេង ល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរផងដែរ។
លោកវរសេនីយ៍ត្រី យ៉ាន់សុវណ្ណ បាននិយាយបន្តឲ្យដឹងទៀតថា សមត្ថកិច្ចក្នុងឪកាសបុណ្យចូលឆ្នាំនោះដែរ បានធ្វើការហាមប្រាមរាល់ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និងនាំឲ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកំសាន្តជាន់ជើងគ្នា ច្រណែនឈ្នាននីស ការលេងល្បែងសីុសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នកធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ម៉្យាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គីសភ័យ និងត្រូវទប់ស្កាត់ ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?