ព័ត៌មានជាតិ
អ្នកភូមិថ្មរាប ទន្ទឹមរង់ចាំស្ពានឆ្លងទន្លេទីមួយ ខេត្តក្រចេះ បញ្ចប់នៅប៉ុន្មានឆ្នាំទៀតនេះ
ប្រជាជននៅភូមិថ្មរាប ស្រុកព្រែកប្រសព្វ តាំងពីដូនតារាប់សិបឆ្នាំមកហើយមិនដែលមានស្ពានឆ្លងទន្លេនៅឡើយទេ។ អ្នកភូមិថ្មរាបដែលរស់នៅនៅតាមបណ្តោយដងទន្លេមេង្គនៅទល់មុខក្រុងក្រចេះ ត្រូវឆ្លងដទៅមកជារៀងរាល់ថ្ងៃដែលត្រូវចំណាយលុយ ហើយពេលខ្លះក៏មានការបារម្ភពីសុវត្ថិភាពផងដែរ។
អ្នកភូមិម្នាក់ឈ្មោះវ៉ា រស់នៅភូមិថ្មរាបបានសម្តែងការសប្បាយចិត្តពេលឃើញស្ពានចាប់ផ្តើមបុកគ្រឹះ ទោះមានសំលេងរំខានបន្តិចក៏ដោយ។
បុរសចំណាស់រូបនេះសង្ឃឹមថា នៅប៉ុន្មានឆ្នាំទៀតនៅពេលស្ពានសង់រួចរាល់ ជីវភាពអ្នកភូមិនឹងល្អប្រសើរជាងមុន ការធ្វើដំណើរមិនពិបាកឆ្លងដទៅមក ហើយណាមួយការប្រកបរបររកស៊ីផ្សេងៗក៏ងាយស្រួល រួមទាំងការដឹកកសិផលទៅលក់នៅលើទីផ្សារ។

ទោះបីឥឡូវស្ពានមិនទាន់ហើយក៏ដោយទឹកមុខនៅតែញញឹម ប្អូនប្រុសប៉ះកង់ម៉ូតូម្នាក់នៅជិតការដ្ឋានស្ពានកំពុងសាងសង់ក៏យល់ឃើញមិនខុសពីបុរសអ្នកភូមិខាងលើដែរ។ យុវជនរូបនេះបញ្ជាក់ថា រាល់ថ្ងៃគេមានមុខរបរប៉ះកង់ ថ្ងៃក្រោយបើមានស្ពានគេនឹងអាចពង្រីកមុខរបរបន្ថែម ឬចាប់មុខរបរផ្សេងដែលសមស្រប។

ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះមានប្រវែង ១ ៧៦១ ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣។ ស្ពាននេះតភ្ជាប់ពីត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្នុងគម្រោងស្ពាននេះ ក៏មានការសាងសង់ផ្លូវតភ្ជាប់ប្រវែង ៣១,៦៩ គីឡូម៉ែត្រ។
តាមការគ្រោងទុក ស្ពានខេត្តក្រចេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ និងបញ្ចប់នៅឆ្នាំ ២០២៦ ដោយចំណាយថវិកាប្រមាណ ១១៤ លានដុល្លារ៕
អត្ថបទ៖ លី រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ