Connect with us

ព័ត៌មានជាតិ

ថវិកាហូរចូលកម្ពុជាតាមរយៈពលករខ្មែរនៅកូរ៉េក្នុងម្នាក់ខ្ទង់១ពាន់ដុល្លាររាល់ខែជួយជីវភាពគ្រួសារ និងចរន្តសេដ្ឋកិច្ចជាតិ

បានផុស

នៅ

គិតជាមធ្យមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង បានផ្ញើថវិកាប្រមាណ ១ពាន់ដុល្លារជារៀងរាល់ខែ ជូនដល់គ្រូសារ​ដែលកំពុងនៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងមួយឆ្នាំ ថវិកាប្រមាណ ៦០០លានដុល្លារ បានហូរចូលមកកម្ពុជា តាមរយៈពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណ​រដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោក អ៊ិត សំហេង បានសម្តែងក្តីរំភើប ដែលបានឃើញ​វត្តមានចូល​រួមយ៉ាងច្រើនកុះកររបស់បងប្អូនខ្មែរ ទាំងអស់មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ និងចំណាយពេល​ច្រើនម៉ោងដើម្បីចូលរួមកម្មវិធីមហាសង្កា្រន្តនេះ ជាពិសេសក៏មានវត្តមានរបស់លោក គីម ដុងគិន អភិបាល​ក្រុងអឺយចុងប៊ូ។

ចាប់តាំងពីឆ្នាំ២០០០ លោកបណ្ឌិត អ៊ិត សំហេង បានមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចចារជាមួយ​ក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធកូរ៉េ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការ​ទទួលយកពលករកម្ពុជា ដោយចាប់ផ្តើមពីការអនុវត្តប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងបន្ទាប់មកប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅឆ្នាំ២០០៧ ដែលបានផ្តល់បរិយាកាសការងារកាន់តែល្អប្រសើរ និងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនប្រកប​ដោយសុក្រឹតភាព តម្លាភាព និងសុវត្ថិភាព។

សូមបញ្ជាក់ថា កម្ពុជា បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពរីកចម្រើន ជាពិសេសក្នុងឱកាស​នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២ថ្មីៗនេះ សម្តេចតេជោ ក៏បានជួបប្រធានា​ធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាការងារ និងពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។ របាយការណ៍ឆ្នាំ ២០២១ បង្ហាញថា ពលករខ្មែរ ដែលកំពុងបម្រើការ​ងារនៅប្រទេសកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ឱកាសចូលឆ្នាំ៖ អភិបាលខេត្តកណ្ដាលឱ្យកម្លាំងយកចិត្តទុកដាក់ជួយបញ្ចៀសការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ៤៥ នាទីutes មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម