ព័ត៌មានជាតិ
សង្ក្រាន្តរតនគិរី ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ១១ ម៉ឺននាក់
រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ដែលរដ្ឋបាលខេត្តរៀបចំសង្ក្រាន្តរតនគិរី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ១១៤,២៤៥ នាក់ កើនឡើង ២២.៥៤%។
ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកចំនួន ៦៥,៩២៣ នាក់ ភ្ញៀវទេសចរជាតិ ៤៨,០៧៧ នាក់ កើន ២២.៤២% ,ភ្ញៀវទេសចរអន្តរជាតិ ២៤៥ នាក់ កើនឡើង ៥០.៣១% បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តរតនគិរី ជាពិសេសកន្លែងប្រារព្ធពិធីសង្ក្រាន្តនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី កាលពីល្ងាចថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០២៣។
លោក ង៉ែត ពិទូ បានបន្តថា ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការតភ្ជាប់បានល្អ ជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត បានរៀបចំរចនាសម្ព័ន្ធនានា ក្នុងខេត្តបានល្អ និងរៀបចំឲ្យមានព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី ២០២៣» រយៈពេល ៧ ថ្ងៃ ទើបមានលំហូរភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានការហក់ឡើងគួរឲ្យមោទនៈ។
លោកបន្តថា រយៈពេល ៧ ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត ,លេងល្បែងប្រជាប្រិយ, ល្បែងកម្សាន្តផ្សេងៗជាច្រើនដូចជា ប៉ាតម្សៅ, លេងបាញ់ទឹក និងបាញ់ពពុះទឹកគួរឲ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍដែលធ្វើឲ្យពលរដ្ឋមានភាពជឿជាក់៕
អត្ថបទ ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់