Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តស្វាយរៀង រយៈពេល ៣ថ្ងៃ មានអ្នកចូលរួមជាង ៧៥ម៉ឺននាក់

បានផុស

នៅ

សង្ក្រាន្តស្វាយរៀង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ មានអ្នកចូលរួមជាង ៧៥ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៧ ខែមេសានេះថា សង្ក្រាន្តស្វាយរៀងបានដំណើរការរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ មានអ្នកចូលរួមដូចខាងក្រោម៖

-នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ មានអ្នកចូលរួម ១៤៤,២៤១នាក់, បញ្ហាសុខភាព មាន ២ករណី, បញ្ជូន​ទៅមន្ទីរពេទ្យ ២នាក់, វង្វេងសាច់ញាតិមាន ១ករណី, ករណីរើសបានទូរស័ព្ទមានចំនួន ១ករណី។

-នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ មានអ្នកចូលរួម ២៧៧,១៨៤នាក់, វង្វេងសាច់ញាតិ ៣ករណី មានចំនួន ៣នាក់, ករណីបាត់ទូរស័ព្ទមានចំនួន ៧ករណី។

-នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ មានអ្នកចូលរួម ៣៣៥,៩៦៧នាក់, វង្វេងសាច់ញាតិមានចំនួន ៣ករណី ស្មើ ៣នាក់។

ដូច្នេះ សរុបទាំង ៣ថ្ងៃ មានអ្នកចូលរួមចំនួន ៧៥៧,៣៩២នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម