ព័ត៌មានជាតិ
ឆេះឃ្លាំងស្តុកសម្ភារៈសំណង់ និងខ្សែភ្លើង សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស
ព្រះសីហនុ ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកដាក់សម្ភារៈសំណង់ និងខ្សែភ្លើង សំណាងមិនបណ្ដាលឲ្យមនុស្សរងគ្រោះ ចំពោះមូលហេតុនៅពុំទាន់មានការបញ្ជាក់ថាមកពីអ្វីនោះទេ។

ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុចម្តុំវត្តអូរត្រេះ ភូមិ០៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យឆាបឆេះឃ្លាំងខាងលើនេះ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន០៧នាក់ សហការជាមួយកម្លាំងស្នងការនគរបាល ចុះជួយអន្តរាគមន៍ភ្លាមៗនៅទីតាំងកន្លែងកើតហេតុ ដោយក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ រថយន្ត អ.ហ ខេត្ត ចំនួន០១គ្រឿង ប្រើប្រាស់ទឹក អស់០១ឡាន, រថយន្ត ន.ប ០២គ្រឿង ប្រើប្រាស់ទឹក អស់០២ឡាន។

បន្ទាប់ពីសមត្ថកិច្ចអន្តរាគមន៍ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង វេលាម៉ោង១៤និង៤៥នាទី អគ្គិភ័យនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ រីឯមូលហេតុមិនទាន់ដឹងច្បាស់នោះទេ៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ