Connect with us

ព័ត៌មានជាតិ

ផ្តល់ភ្លើង​ខៀវ​ឲ្យវិនិយោគ​កោះ​ចំនួនពីរក្នុងខេត្ត​ព្រះសីហនុ និង​កោះកុង

បានផុស

នៅ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​កោះ​ចំនួនពីរក្នុង​ខេត្ត​ព្រះសីហនុ និងខេត្ត​កោះកុង។

ក្រុមហ៊ុន “DEN NOKOR (CAMBODIA) INVESTMENT CO., LTD” ទទួល​បាន​ការអនុញ្ញាតិ​​អភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍​នៅ​លើកោះទទឹង ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន “G.T.V.C IMPORT EXPORT CO., LTD” ក៏​ទទួល​បានការ​អនុញ្ញាតិ​វិនិយោគ​នៅលើ​ “កោះមួយ” ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧,៧ លានដុល្លារអាម៉េរិក​​៕​



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម