Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តក្រុងដូនកែវឆ្នាំនេះ មានអ្នកមកកម្សាន្តសប្បាយជាង ៩ ម៉ឺននាក់

បានផុស

នៅ

សង្ក្រាន្ត​ក្រុង​ដូន​កែវ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ រយៈពេល ៣ ថ្ងៃ មាន​អ្នក​ចូលរួម​ជាតិ និង​អន្តរជាតិ ជាង ៩ ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​តាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២៣ នេះ​ថា សង្ក្រាន្ត​ក្រុង​ដូន​កែវ បាន​ដំណើរការ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤ ខែ​មេសា ឆ្នាំ ២០២៣ រហូតដល់​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ ២០២៣ ដោយ​មាន​អ្នក​ចូលរួម​កម្សាន្ត​សប្បាយ​ជាតិ និង​អន្តរជាតិ សរុប​ទាំង ៣ ថ្ងៃ ប្រមាណ​ជាង ៩ ម៉ឺន​នាក់។

អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា ថ្វី​បើ​មាន​ការ​ចូលរួម​កម្សាន្ត​សប្បាយ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្នុង​ក្រុង​ដូន​កែវ យ៉ាង​ច្រើន​កុះករ​យ៉ាង​នេះ​ក្តី សន្តិសុខ សណ្ដាប់ធ្នាប់ ត្រូវ​បាន​យកចិត្តទុកដាក់​មើល​ការ​ខុស​ត្រូវ និង​មិន​មាន​បាតុភាព​អសន្តិសុខ​ណាមួយ​បង្ក​ដល់​អ្នក​មក​ចូលរួម​កម្សាន្ត​សប្បាយ​នោះ​ទេ។

ជាមួយ​នឹង​ការ​រៀបចំ តុបតែង លំអ​ក្រុង​ដូន​កែវ ជា​ពិសេស​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​សប្បាយ​បាន​រីករាយ​សាទរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​មាន​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ លោក កង អាណាន់ អភិបាលក្រុង ជាពិសេស​សមត្ថកិច្ច​ប្រដាប់​អាវុធ មាន​លោក​ឧត្ដមសេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្ដមសេនីយ៍​ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​តាកែវ ដែល​បាន​សម្រួល​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អ​រយៈពេល ៣ ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១១ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម