Connect with us

ព័ត៌មានជាតិ

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

បានផុស

នៅ

ព្រះសីហនុ ៖ ស្ត្រី​ជា​ម្តាយ​និង​កូន​ចំនួន​២​នាក់ ត្រូវ​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់ នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ដើមថ្កូវ ​សង្កាត់​កោះរ៉ុង ​ក្រុង​កោះរ៉ុង​ ខេត្ត​ព្រះសីហនុ​។

ហេតុ​ការ​ណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។​ សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយថា ​សាកសព​មានឈ្មោះ មិន សុភាព ភេទ​ស្រី អាយុ៤០​ឆ្នាំ ត្រូវជា​ម្ដាយ និង ឈ្មោះ យឹម គឹម​មួយ ភេទ​ស្រី អាយុ​១៦​ឆ្នាំ​ ត្រូវជា​កូន​។ ជនរងគ្រោះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

យោង​តាម​សម្ដី​ប្រជាពលរដ្ឋ​ឈ្មោះ សួន សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​នៅ​ជិត​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១៤និង៣០​នាទី​រសៀល​មុន​ពេល​កើតហេតុ គេ​បានឃើញ​ម្ដាយ​និង​កូន​ជិះ​ម៉ូតូ​ចូលទៅ​ទីតាំង​ស្រះ លុះ​ប្រមាណ​២​ម៉ោង​ក្រោយ​គេ​នៅ​មិនឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញមក​ក្រៅ​វិញ​នោះ​ទេ គឺ​ឃើញ​តែ​ម៉ូតូ​ឈប់​ចត​ចោល ដោយ​បាត់​មិនឃើញ​មនុស្ស​។ តាម​ការសង្ស័យ​មូលហេតុ អាច​បណ្ដាលមកពី​ឆ្កែ​មួយ​ក្បាល​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក ហើយ​ម្ដាយ​និង​កូន​ព្យាយាម​ជួយសង្គ្រោះ​សត្វ​ឆ្កែ​ទើប​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ខ្លួនឯង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​២​នាក់​ម្តាយកូន​នេះ​ មិនមែន​ជា​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នោះ​ទេ​។​ បច្ចុប្បន្ន​សាកសព​បាន​រក្សាទុក​នៅ​កន្លែង​កើតហេតុ ដោយ​រង់ចាំ​សមត្ថកិច្ច​នគរ​បាល​បច្ចេកទេស​កោសល្យ​វិច័យ​ខេត្ត​ព្រះសីហនុ​មក​ពិនិត្យ​៕

ដោយ ៖ ស៊ុយ ចាន់​ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមចុចអាន ៖ គ្រូបង្វឹក ចាន់ រតនា រំលឹក​អំពី​បរាជ័យ និង​ដាក់​ផែនការ​ដល់​កូនសិស្ស​នៅ​ឆ្នាំ​២០២១

សូមចុចអាន ៖ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម